កម្ពុជាបន្តទទួលរងឥទ្ធិពលអាកាសធាតុចំនួន២ ដែលធ្វើឱ្យបណ្តាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយបញ្ជាក់ថា កម្ពុជាកំពុងបន្តទទួលរងឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត ទន្ទឹមនឹងខ្យល់មូសុងឥសានក៏ចាប់ផ្តើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅកម្ពូជានឹងមានស្ថានភាពទៅតាមតំបន់ខុសៗគ្នាដូចជា៖

-ចាប់ពីថ្ងៃទី១ដល់៣វិច្ឆិកា បណ្តាខេត្តនៅតំបន់ខ្ពង់រាប ដូចជាខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរីនិងខេត្តរតនគិរី នឹងមានសីតុណ្ហភាពអប្បរមាពី ១៩ទៅ២១ អង្សាសេ និងអតិបរមា ពី២៩ ទៅ៣១អង្សាសេ។

-ចាប់ពីថ្ងៃទី ៤ ដល់ ៧វិច្ឆិកា កម្រិតសីតុណ្ហភាពក្នុងក្របខណ្ឌទូទាំងប្រទេស ដែលនឹងមានសីតុណ្ហភាពអប្បរមាពី ២៣ទៅ២៥ អង្សាសេ និងអតិបរមា ពី៣០ ទៅ៣២អង្សាសេ។

-ចាប់ពីថ្ងៃទី ៥ ដល់ ៧វិច្ឆិកា បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល ភាគខាងត្បូងនិងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation