នាយករដ្ឋមន្រ្តីវៀតណាម ទទួលសវនការជាមួយនឹងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការថ្មីនៃកងយោធពល ខេមរភូមិន្ទ
| ព័ត៌មានជាតិ
SHARE

វៀតណាម៖ យោងតាមសារព័ត៌មានVNA បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០តុលាម្សិលមិញនេះ នៅវិមានរដ្ឋាភិបាល លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីរៀតណាម បានទទួលជួបសវនការ ជាមួយគណប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការថ្មីនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់៣១តុលាឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់នាយកអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។

ក្នុងជំនួបនោះ លោកង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីរៀតណាម បានសំដែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងជូនពរលោក ដែលទើបត្រូវបានព្រះមហាក្សត្រកម្ពុជាតែងតាំងជាអគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទ តាមសំណើរសុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានោះ។ លោកង្វៀន ស៊ុនហ្វុក បានថ្លែងបន្តថា លោកមានជំនឿជាក់នៅក្នុងតួនាទីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន នឹងបន្តយកចិត្តទុកដាក់ពូនជ្រុំ ចំណង់ទាក់ទងមិត្តិភាព ជាប្រពៃណីល្អប្រសើរ រវាងកងទ័ព ប្រទេសទាំង២ កម្ពុជា-វៀតណាម។

មានប្រសាសន៍ឆ្លើយតប ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងអំណគុណដំពោះរដ្ឋាភិបាលវៀតណាម ដែលទទួលបដិសណ្ឋាកិច្ចលោកបានយ៉ាងល្អប្រពៃ។នាយឧត្តមសេនីយ៍ បានជំរាបជូន នាយករដ្ឋមន្រ្តីវៀតណាម អំពីកិច្ចសហ ប្រតិបត្តិការ អនុវត្តតាមកិច្ចព្រមព្រៀង រវាងកងទ័ពប្រទេសទាំង២។ អគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទកម្ពុជា បន្តថា កងទ័ពនៃប្រទេសទាំង២ បានជួយប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ក៏ដូចជាធ្វើសហប្រតិបត្តិការ ការពារសន្តិសុខព្រំដែន ពិសេសប្រឆាំងការរត់ពន្ឋ ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងកិច្ចការសង្គ្រោះនានា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ទៀតថា ភាគីទាំង២ កម្ពុជា-វៀតណាម បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា នៅតាមបណ្តោយព្រំដែន ជាពិសេសលើការអនុវត្តកិច្ចការបោះបង្គោលព្រំដែន។ ឯកឧត្តមក៏បានថ្លែងអរគុណទៅដល់ប្រទេស វៀតណាម ដែលនៅតែបន្តជួយដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើកិច្ចការបណ្តុះបណ្តាលកងទ័ព។


នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងក្នុងនាមបក្សរដ្ឋ និងប្រជាជនវៀតណាម ដោយផ្ញើរជូនរាជរដ្ឋាភិបាល កម្ពុជា និងប្រជាជនកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ វង្ស ពិសេន នូវសេចក្តីអំណគុណជាអនេកចំពោះកាជួយឧបត្ថម ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងបុព្វហេតុឯកភាពជាតិវៀតណាម នាពេលកន្លងមក ក៏ដូចជាកិច្ចការ កសាងជាតិវៀតណាម នាពេលបច្ចុប្បន្ននេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation