អនុប្រធានសភាតំណាងប្រជាជនចិន នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមខែវិច្ឆិកា
| ព័ត៌មានជាតិ
SHARE

អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស ដឹកនាំដោយ ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស មានកម្មវិធីគ្រោងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជា ណាចក្រកម្ពុជា ដែលមានជាអាទិ៍៖
-ជួបសម្តែងការគួរសមនិងធ្វើសវនាការជាមូយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
-ជួបសម្តែងការគួរសមនិងធ្វើសវនាការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
-ជួបសម្តែងការគួរសមនិងធ្វើសវនាការជាមូយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា
-ទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប។

សូមជម្រាបថា ទំនាក់ទំនងរវាង អង្គការនិតីបញ្ញតិ្តកម្ពុជា និងចិន មានការរីកចម្រើន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោនេះ បន្ទាប់ពីមានដំណើរទស្សនៈកិច្ច របស់ប្រធានរដ្ឋសភាចិន មកកាន់កម្ពុជា កាលពីប៉ុន្មានឆ្នាំមុននេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation