អាជ្ញាធរមិនអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសUN ជួបជាមួយលោកកឹម សុខា
| ព័ត៌មានជាតិ
SHARE

លោកស្រី រ៉ូណា ស្មីត អ្នករាយ ការណ៍ពិសេសអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្ស នៅកម្ពុជា បានថ្លែងតាមសារអេឡិចត្រូនិកថា សំណើរបស់ លោកស្រី ដើម្បីជួបជាមួយលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរបដិសេធមិនឲ្យជួបនោះទេ។

លោកស្រីបន្តថា លោកស្រីបានស្នើសុំកិច្ចប្រជុំជាមួយក្រសួងមួយចំនួនរបស់រដ្ឋាភិ បាល និងកំពុងរង់ចាំការបញ្ចប់នៃកាលវិភាគ។ លោកស្រីនឹងជួបជាមួយអ្នកតំណាងនៃសហគមន៍ការទូត និងអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយសិទ្ធិមនុស្សនិងជាមួយផលប្រយោជន៍ជាក់ លាក់នៅក្នុងផ្នែកនៃបេសកកម្មនេះដែលផ្តោតជាសំខាន់លើសិទ្ធិមនុស្សនិងគោលដៅអភិ វឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការរកឃើញបឋមរបស់លោកស្រីនឹងត្រូវបានបង្ហាញនៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍បេសកកម្មនិងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការិយាល័យនៃអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្រកាសថា លោកស្រី រ៉ូណា ស្មីត អ្នកជំនាញសិទ្ធមនុស្ស អ.ស.ប កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី២៩ ខែតុលានេះ ដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖វង់ សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation