ព័ត៌មានអន្តរជាតិ

ការរញ្ជួយដីដ៏ខ្លាំងបង្ខំឲ្យសភានូវែលសេឡង់ផ្អាកការប្រជុំ

image

នូវែលសេឡង់ ៖ ការរញ្ជួយដីដ៏ខ្លាំងនិងជ្រៅមួយ បានវាយប្រហារតំបន់កោះភាគខាងជើងប្រទេសនូវែលសេឡង់ នៅរសៀលថ្ងៃអង្គារ ដែលជំរុញ អោយ រដ្ឋសភានៃប្រទេស ប្រកាសផ្អាកកិច្ចប្រជុំរបស់ខ្លួនជាបណ្តោះអាសន្ន។

តាមប្រភពពីAP គឺមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬការរងរបួសធ្ងន់ធ្ងរទេ ហើយអាជ្ញាធរបាននិយាយថា គ្រោះរញ្ជួយដីនេះ មិនបានបង្ហាញពីហានិភ័យនៃរលកស៊ូណាមីនោះទេ។

ការរញ្ជួយដីមានកម្រិតញ័រ 6.1 តាមរង្វាស់រ៉ិចទ័រ ដែលកើតឡើងក្នុងចំងាយប្រមាណ៧៧គីឡូម៉ែត្រនៅភាគខាងកើតទីក្រុង New Plymouth ។ ហើយបើយោងតាមការ ស្ទង់របស់ទីភ្នាក់ងារភូមិសាស្ត្រអាមេរិកបញ្ជាក់ថា គ្រោះរញ្ជួយដីមានជម្រៅ 227 គីឡូម៉ែត្រ។

មនុស្សរាប់ពាន់នាក់នៅ ទូទាំងប្រទេសបានទទួលរងនូវផលប៉ះពាល់ពីការរញ្ជួយដីនេះ រួមទាំងតំបន់មួយចំនួននៅលើកោះ ភាគខាងត្បូងប្រទេសផងដែរ៕