ទីក្រុង Venice ត្រូវបានជន់លិចខណៈដែលប្រទេសអ៊ីតាលីត្រូវបានរងគ្រោះដោយទឹកជំនន់ និង ខ្យល់បក់បោកខ្លាំង
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ីតាលី ៖ ទីក្រុង Venice របស់អ៊ីតាលី ត្រូវបានជន់លិចដោយទឹកជំនន់ដ៏ខ្លាំងក្លាមួយកាលពីថ្ងៃចន្ទ ដែលធ្វើអោយ៣ភាគ៤ នៃទីក្រុង ប្រឡាយទឹកស្អុយ ដ៏ល្បីល្បាញរបស់អ៊ីតាលីមួយនេះបានស្ថិតនៅក្រោមទឹក ខណៈពេលដែលប្រទេសអ៊ីតាលី បាននឹងទទួលរង នូវទឹកជំនន់ រួមនឹងខ្យល់បក់យ៉ាងខ្លាំង ដែលធ្វើអោយដួលរំលំដើមឈើនិងវត្ថុផ្សេងៗទៀត និងបណ្តាលឱ្យ មនុស្ស៦នាក់ ស្លាប់។
អ្នកទេសចរនិងអ្នកស្រុកក៏នាំគ្នា ពាក់ស្បែកជើងកវែង ដើម្បីធ្វើដំណើរលុយទឹកតាមដងផ្លូវនៃទីក្រុង Venice នៅពេលដែល ទឹកជំនន់មានកម្ពស់ ១៥៦សង់ទីម៉ែត្រ។

ទីក្រុង Venice ជន់លិចជាញឹកញាប់នៅពេលដែលមានភ្លៀងនិងខ្យល់បក់ខ្លាំង ដែលបណ្តាលអោយទឹកស្អុយក្នុងប្រឡាយ បានហក់ឡើង ប៉ុន្តែកម្រិតទឹកជំនន់ មកដល់ថ្ងៃចន្ទគឺមានលក្ខណៈប្រសើរវិញហើយ។ ប៉ុ់ន្តែបើតាមស្ថិតិ ទឹកជំនន់ដែលលិចទីក្រុង Veniceនាពេលនេះ មានកម្រិតខ្ពស់បំផុតបើគិតចាប់តាំងពីខែធ្នូឆ្នាំ២០០៨មក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation