បារាំង៖ របាំព្រះរាជទ្រព្យខ្មែរ បង្ហាញខ្លួន នៅពីមុខទូលអេហ្វែល ប្រទេសបារាំង - CNC News
បារាំង៖ របាំព្រះរាជទ្រព្យខ្មែរ បង្ហាញខ្លួន នៅពីមុខទូលអេហ្វែល ប្រទេសបារាំង
| ព័ត៌មានជាតិ
SHARE



របាំព្រះរាជទ្រព្យខ្មែរ បានបង្ហាញខ្លួន នៅពីមុខទូលអេហ្វែល នៅឯប្រទេសបារាំង បន្ទាប់ពីជោគជ័យរូចមកហើយ នូវការសម្តែង នៅឯប្រទេសស្វីស និងប្រទេសចិន។

ប្រទេសកម្ពុជា បាននាំយកល្ខោនហ្លួន ឬគេហៅថាល្ខោន ឬរបាំព្រះរាជទ្រព្យ យកទៅសម្តែងនៅប្រទេសធំៗ ចំនួន៣មានដូចជា ប្រទេសស្វីស ចិន និងបារាំង។ ការចេញទៅសម្តែងនេះ ជាការដឹកនាំដោយ សម្តេចព្រះរាម ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ដោយបានចាប់ផ្តើមសម្តែង តាំងពីថ្ងៃទី៨ ខែឧសភា មកម្ល៉េះ។ កាលពីថ្ងៃម្សិលមិញនេះ ធ្វើការសម្តែងរបាំព្រះរាជ្យទ្រព្យ នៅក្នុងទឹកដីប្រទេសបារាំង។

តាមហ្វេសបុកឈ្មោះChap Chamroeun Tola បញ្ជាក់ថា ទាំងអស់គ្នា គឺប្រឹងទៅតាមសមត្ថភាពរៀងៗខ្លួន ដើម្បីថែរក្សានូវអ្វីដែលខ្លួនស្រលាញ់។ ទោះបីមានមនុស្សមួយចំនួនមិនអោយតម្លៃ តែយើងជាអ្នកអោយតម្លៃខ្លួនឯង។


សូមជំរាបថា របាំព្រះរាជទ្រព្យ នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកថែរក្សានាដកម្មបុរាណរបស់ខ្មែរ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខែ្មរមានចំនួន៨២របាំ និងរបាំរឿងមានចំនួន៣៥ រឿង។ របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និងនៅបាត់បង់ចំនួន២៨របាំ។

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) ដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយ។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។

ទម្រង់របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ក្រោយមកដោយមានការវិវត្តន៍ ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation