ក្រសួងសុខាភិបាល ក្រើនរំលឹកចំពោះការបរិភោគត្រីក្រពត
| ព័ត៌មានជាតិ
SHARE

ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មី ចំពោះការបរិភោគត្រីក្រពត ក្រោយមានករណីពុលចំនួន១១នាក់ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានស្លាប់ ២នាក់។

ក្រសួងបានណែនាំថា នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។ ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត គឺអាចជួយបញ្ចេញជាតិពុល ពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ប្រញាល់ស្វែងរកការជួយសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ចំពោះព័ត៌មានបន្ថែមជុំវិញករណីនេះក្រសួងក៏បានបង្ហាញ លេខទូរសព្ទទាន់ហេតុការណ៍ទៅឱ្យសាធារណជន សម្រាប់ទាក់ទងទៅក្រសួងផងដែរ គឺលេខ 115។

គួរបញ្ជាក់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិនកម្តៅខ្ពស់យ៉ាងណា ឬដាក់ក្នុងកម្រិតកក យ៉ាងណាក៏ដោយ។ នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទ មានជាតិពុល ដូចមានរូបភ្ជាប់មកខាងក្រោមនេះ។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមានសក្តានុពលខ្ពស់ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុល បានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល៕ អត្ថបទ ៖ គិន ច័ន្ទពុទ្ធិ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation