ព័ត៌មានអន្តរជាតិ

សត្វតោ វាយប្រហារ ក្មេងស្រីអាយុ ៣ឆ្នាំ ពេលកំពុងមើលសៀក នៅរុស្ស៉ី

image

រុស្ស៉ី៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik ឲ្យដឹងថា ការវាយប្រហារដោយសត្វតោ ទៅលើក្មេងស្រីអាយុ ៣ឆ្នាំ ពេលកំពុងមើលសៀកនេះ បានកើតឡើង បន្ទាប់ពីម្ដាយរបស់ក្មេងស្រី អនុញ្ញាតឱ្យកូនរបស់ខ្លួន ដើរទៅជិតរបាំងឆាក ខណៈដែលសត្វតោកំពុងសំដែងនៅក្នុងហ្វូងមហាជនក្នុងងតំបន់ Krasnodar ប្រទេសរុស្ស៊ី។

ក្រោយពីរូបគេដើរទៅក្បែរឆាកហើយ សត្វតោក៏ស្ទុះបំបែករបាំងការពារជុំវិញសង្វៀន និងសង្ក្រប់លើក្មេងស្រីរូបនោះ។ សត្វតោបានចាប់ក្មេងស្រីនោះដោយដៃ និងទាញនាងចូលទៅក្នុងឆាកហើយខាំក្បាលតែម្តង។

អាជ្ញាធរបានចាប់ផ្តើម ស៊ើបអង្កេតព្រហ្មទណ្ឌ ចូលទៅក្នុងឧបទ្ទវហេតុនេះ ហើយបានឃាត់ខ្លួនប្រធាន ដឹកនាំសម្តែងសៀក ដើម្បីការសាកសួរ៕