បំណុលដែលកម្ពុជាជំពាក់រុស្ស៊ី បានបង្វិលទៅជាការវិនិយោគ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន អះអាងតាមបណ្តាញសង្គមហ្វេសបុក នាព្រឹកនេះថា ចំពោះបំណុលដែលកម្ពុជាជំពាក់រុស្ស៊ី តាំងពីស្ថិតក្នុងអតីតសហវៀតនោះ ត្រូវបានបង្វិលទៅជាការវិនយោគនៅកម្ពុជាវិញ។

ឯកឧត្តមបញ្ជាក់ថា នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី។

ឯកឧត្តមផៃ ស៊ីផាន បានរំលឹកថា កាលពីថ្ងៃទី១៩ តុលា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅទីក្រុងប្រ៊ុចសែលប្រទេស បែលហ្សិក លោកដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្ត្រីរុស្ស៊ីសម្រេចបង្វិលបំ ណុល ដែលកម្ពុជាជំពាក់តាំងពីស្ថិតនៅអតីតសហ ភាពសូវៀត ទៅជាការវិនិយោគនៅកម្ពុជាវិញ។ ការសម្រេចនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន បានស្នើដល់លោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធបំណុលដែលកម្ពុជាជំពាក់រុស្ស៊ីកាលកន្លងមក។ សម្តេចតេជោបានលើកឡើងពីបំណុល ដែលកម្ពុជាជំពាក់អតីតសហភាពសូវៀតពោល គឺកម្ពុជាចង់បង្វែរបំណុលនោះទៅជាការវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះសម្រាប់ជាការវិនិយោគនៅកម្ពុជាដែលនោះ គឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ លោកបានជំរាបជូនសម្តេចតេជោ ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួនក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរុស្ស៊ីក៏មានបំណងជួយដល់ការជួសជុលប្រាសាទ បុរាណមួយចំនួនរបស់កម្ពុជាផងដែរ ដោយសារតែមានអ្នកទេសចរណ៍រុស្ស៊ីជាច្រើនបានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោក៏បានអរគុណចំពោះរុស្ស៊ី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្មនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។ ក្នុងជំនួបនោះដែរ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានលើកឡើងថា រុស្សីនឹងបន្តសហការជាមួយកម្ពុជាទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ចាប់ពីឆ្នាំ២០១៩ទៅរុស្ស៊ីនឹងផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សីនៃគណៈកម្មការ អន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩៕ អត្ថបទ៖ វង់ សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation