ចិនមានគោលបំណងចង់ ជួយឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
| ព័ត៌មានជាតិ
SHARE

សម្តេចប្រធានព្រឹទ្ធសភា អនុ ញ្ញាតឱ្យឯកឧត្តម លី ហុងចុងចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី២៩ ខែតុលាម្សិលមិញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លី ហុងចុង (Li Hongzhong) សមាជិកការិយាល័យនយោ បាយមជ្ឈិមបក្ស និងជាលេខាបក្សកុម្មុយនីស្តចិនក្រុងធានជីន (Tianjin) ចូលជួបធ្វើសវនាការ និងសម្តែងការគួរ សម នៅវិមានព្រឹទ្ធសភា។


ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទី បំផុត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ នៅព្រះរាជាណចក្រកម្ពុជា នាឱកាសនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រ កម្ពុជានាឱកាសនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យណាស់ ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិ បាល និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរចំពោះរដ្ឋភិបាល និងប្រជាជនចិនដែលបានប្រារព្ធខួបលើកទី៦៩ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម លី ហុងចុង បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យគណៈ ប្រតិភូ ចូលជួបសម្តែងការគួរសម នាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ឯកឧត្តមប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន ជូនសម្តេចប្រធានព្រឹទ្ធ សភា។


ឯកឧត្តម លី ហុងចុង បានសម្តែង នូវការអបអរសាទរចំពោះខួប ១៤ឆ្នាំ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ចំពោះគណបក្ស ប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីពេលកន្លងទៅនេះ និងបានជ្រើសតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ ព្រមទាំងសម្តែងនូវការអបអរ សាទរចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៤។


ឯកឧត្តម លី ហុងចុង បានថ្លែង សរសើរសម្តេចប្រធានព្រឹទ្ធ សភា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនៃប្រទេសពីរ។
ឯកឧត្តម លី ហុងចុង បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធ សភាអំពី គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ គឺដើម្បីជំរុញចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានជំនឿទុកចិត្តគ្នា និងស៊ីជម្រៅ ស្របពេលដែលឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងប្រទេសទាំងពីរ បានក្លាយទៅជាទំនាក់ទំ នងការទូតគំរូមួយរវាងប្រទេសមួយឯកឧត្តម លី ហុងចុង បានរំលឹកអំពី ទំនាក់ទំនងនៃប្រទេសទាំង ពីរ ដែលបានប្រែក្លាយទៅជាទំនាក់ទំនងការទូតគំរូមួយ និងត្រូវបានបង្កើតឡើងដោយថ្នាក់ ដឹកនាំចិនជំនាន់មុន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ កាលពីឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរា ជាណាចក្រកម្ពុជា និងបានឯកភាពរួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នេះ បានជួយជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម លី ហុងចុង បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះប្រទេសទាំងពីរ ត្រូវតែបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោ បាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ តភ្ជាប់ជាមួយនឹងគោល នយោ បាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិកម្ពុជា ហើយប្រទេសចិនមានគោលបំណងចង់ជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តម លី ហុងចុង បានសម្តែង នូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិ បាលកម្ពុជា ដែលតែងតែគាំទ្រផលប្រយោជន៍ស្នូល និងយក ចិត្តទុកដាក់រាល់ការផ្តួចផ្តើមរបស់ប្រទេសចិន។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អ មិត្តពិតប្រាកដ និងជាដៃគូដែល អាចទុកចិត្តបាន។


ឯកឧត្តម លី ហុងចុង បានវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជា ណាចក្រកម្ពុជា ដែលជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងសង្គមកម្ពុជាប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលបច្ចុប្បន្ន។ឯកឧត្តម លី ហុងចុង បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធ សភាអំពី ស្ថានភាព និងការរីកចម្រើនរបស់ទីក្រុងធានជីន ព្រមទាំងបានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅទីក្រុងធានជីន ក្នុងពេលវេលាសមស្របណាមួយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមប្រធានគណៈប្រតិភូ ដែលថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាថ្លែងសរសើរអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកំពូលចិន ដែលបានគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរស្ត្រ នីតិកាលទី៦ និងអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រដ្ឋសភានីតិកាលទី៦ បន្តទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពចំពោះមតិរបស់ឯកឧត្តមប្រធានគណៈប្រតិភូ ដែលបានលើកឡើងអំពី ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ។
ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៨ ដោយស្នាព្រហស្ថព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សក្សត្រ ព្របរមរតនកោដ្ឋ ជាមួយនឹងឯកឧត្តម ម៉ៅ សេទុង និងឯកឧត្តម ជូ អេនឡាយ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ឥតឈប់ឈររហូតឈានដល់កម្រិតកំពូលនាពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ប្រទេសកម្ពុជា និប្រទេសចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូល្អ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ប្រទេសកម្ពុជាក៏បានទទួលនូវផលប្រយោជន៍ដ៏ធំធេងអំពីគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” កិច្ចសហប្រតិបត្តិការចិន អាស៊ាន អាស៊ាន+៣ តំបន់ពាណិជ្ជកម្មសេរីចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង។


សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តម លី ហុងចុង ដែលបានលើកឡើងថា ប្រទេសចិន គឺជាបង្អែកដ៏រឹងមាំរបស់ប្រទេសកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជានិច្ចកាលប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវជំហរឥតងាករេរបស់ខ្លូន គឺគាំទ្រនយោបាយចិនមួយ ហើយប្រទេសកម្ពុជាសូមអបអរសាទរយ៉ាងខ្លាំងក្លាចំពោះបក្សកុម្មុយនីស្តចិន ដែលសម្រេចបាននូវសមិទ្ធផលយ៉ាងយធំធេងក្នុងការអនុវត្តស្មារតីនៃសេចក្តីសម្រេចនៃមហាសន្តិបាតបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តម ស៊ី ជិនភីង ជាមេដឹកនាំស្នូល។

ជាថ្មីម្តងទៀត សម្តេចប្រធានព្រឹទ្ធសភាបានជូនពរឲ្យគណបក្សកុម្មុយសីន្តចិន ដែលមានឯកឧត្តម ស៊ី ជិនភីង ជាមេដឹកនាំស្នូល សម្រេចបាននូវ “ក្តីសុបិន្តចិន” ដើម្បីប្រែក្លាយប្រទេសចិនជាមហាប្រទេស សង្គមនិយមទំនើបក្នុងយុគសម័យថ្មី និងប្រសិទ្ធពរជូនឯកឧត្តម និងគណៈប្រតិភូបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបានជ័យជម្នះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation