ពលរដ្ឋ១២០៤គ្រួសារ ថ្លែងអំណរគុណសម្ដេចគិតិព្រិទ្ធបណ្ឌិត បន្ទាប់ពីទទួលបានអណ្ដូងទឹកចំនួន១៥
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ កាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៨ កាកបាទក្រហម កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្តូងទឹក ចំនួន ១៥ អណ្ដូង (លេខរៀង ៧០ ដល់ ៨៤) ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាត ប្រើប្រាស់ ចំនួន១២០៤គ្រួសារ មកពីភូមិចំនួន១៥ ក្នុង៣ ឃុំ២ នៃស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ។


ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានពាំនាំនូវប្រសាសន៍របស់សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំមួយចំនួន ដល់ប្រជាពលរដ្ឋដែលមក ចូលរួមក្នុងពិធីរួមមាន ៖ សូមជួយថែរក្សាអណ្ដូងឱ្យបានយូរអង្វែង ថែរក្សាសុខភាពឱ្យបានល្អប្រសើរ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យកើត ជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់និងលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ។


ក្រោយពីទទួលបានសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋ មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណនិងថ្លែង អំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។


សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីនេះសរុបចំនួន ១០០ នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ សារ៉ុង១ និងថវិកាមួយចំនួនផងដែរ ៕អត្ថបទ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation