ខាន់ ចេសា ឈ្នះមេដាយមាស ២ក្នុងការប្រកួតពិភពលោកនៅ កាលីហ្វ័រញ៉ា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណកម្មាធិកាអូឡាំពិកម្ពុជា បានប្រកាសថា ម្ចាស់មេដាយមាសកីឡាអាស៊ី( Asian Games )ឆ្នាំ២០១៨ កីឡាការនី ខាន់ ចេសា បានឈ្នះមេដាយមាស ចំនួន២ ក្នុងការប្រកួតជីជិតស៊ូ កម្រិតពិភពលោក (JiuJitsu International World Championships) នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាម កាលពីថ្ងៃសៅរ៍។

កីឡាការិនីដែលកើតនៅតិចសាស និងមានឳពុកខ្មែរអាមេរិក ម្ដាយសញ្ជាតិម៉ិស៊ិក-អាមេរិក នៅតែបន្តប្រកួតកម្រិតពិភពលោកទៀត ដោយប្រកួតក្នុងប្រភេទទម្ងន់ជាច្រើនទៅថ្ងៃអនាគត។ «ជាមួយគ្នានេះប៉ារបស់ ចេសា លោក Peter Khan បានប្រាប់ដល់ទីប្រឹក្សា NOCC លោក Ken Gadaffi ក្រោយជ័យជម្នះថា តាំងពីខែសីហា មកកូនស្រីរបស់លោកបានទទួលជោគជ័យជាបន្តបន្ទាប់ និង បានឈ្នះក្នុងការប្រកួតគ្រប់កម្មវិធីពី ៣ ក្របខ័ណ្ឌផ្សេងគ្នា។

សូមជំរាបថា ចេសា ដែលទើបចូលវ័យ ១៧ ឆ្នាំ នាខែនេះ បានឈ្នះមេដាយមាសជាច្រើនក្នុងកម្មវិធីប្រកួតនានាក្នុងលោក ហើយកីឡាការិនីរូបនេះបន្តប្រឹងប្រែងបន្តទៀតដើម្បីលទ្ធផលល្អ បន្ទាប់ពីប្រឡូកកីឡាជីជិតស៊ូ ខ្លាំងក្លាតាំងពីអាយុ ១២ ឆ្នាំ។ កីឡាការិនីរូបនេះដាក់គោលដៅដើម្បីនាំយកជោគជ័យថ្មីទៀតសម្រាប់កម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកនាពេលខាងមុខ បន្ទាប់ពី ស៊ន សៀវម៉ី បង្ហាញខ្លួនក្នុងកម្មវិធីកាលឆ្នាំ ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។

គួររំលឹកថា កីឡាការជីជិតស៊ូ ខាន់ ចេសា និង កីឡាករម៉ូតូទឹក សាលី អ៊ូមើត បានជួយឱ្យកម្ពុជាបំបែកកំណត់ត្រា ប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យតាមរយៈព្រឹត្តការណ៏កីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី ដោយរកបានមេដាយមាស ម្នាក់មួយគ្រឿង សរុបគឺ ២គ្រឿង ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation