អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
| ព័ត៌មានជាតិ
SHARE

រយៈពេល ០២ថ្ងៃ គឺគិតពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៧កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។


ពួកគេទាំង ១៤នាក់នេះមាន៖
១/ ឈ្មោះ យ៉ាវ រក្សា ហៅទ្រា ភេទប្រុស អាយុ ១៩ឆ្នាំ ,២/ ឈ្មោះ ចឺត ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:៤០នាទី នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣/ ឈ្មោះ សោម វណ្ឌជា ហៅវណ្ឌ ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២២:២០នាទី នៅចំណុច មុខផ្ទះបើកហ្គេមគ្មានលេខ ផ្លូវលេខ៤២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤/ ឈ្មោះ ចិន្តា ម៉ារ៉ាឌី ហៅឌី ភេទប្រុស អាយុ ២៥ឆ្នាំ ,៥/ ឈ្មោះ ស្រី វ៉ៃ ហៅវុន ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ វេលាម៉ោង១៧:០០នាទី នៅចំណុច ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពួកគេទាំង ០៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
ចំណែកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៩នាក់ បន្ថែមទៀត រួមមាន៖
១/ ឈ្មោះ យុទ្ធ បូរ៉ា ហៅរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ,២/ ឈ្មោះ រឿន រ៉ន ហៅស្លុយ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ សាន់ ដេតពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ,៤/ ឈ្មោះ ឆៃ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ ,៥/ ឈ្មោះ ហុក សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ,៦/ ឈ្មោះ ខេង ប៊ុនរិទ្ធ ហៅយ៉ក ភេទប្រុស អាយុ ៣៣ឆ្នាំ ,៧/ ឈ្មោះ កុល សុខគា ហៅគា ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:១០នាទី នៅចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៨/ ឈ្មោះ ណាត ចានឡេង ភេទប្រុស អាយុ ១៨ឆ្នាំ ,៩/ ឈ្មោះ អាន ចាន់វិទូ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:១៥នាទី នៅចំណុច ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បច្ចុប្បន្ន ពួកគេទាំង ១៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation