ក្រសួងផែនការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ការជម្រុញការអនុវត្តគោល នយោបាយជាតិប្រជាជនឆ្នាំ ២០១៦ - ២០៣០ ក្នុងក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព
| ព័ត៌មានជាតិ
SHARE


សិក្ខាសាលាមួយស្តីពី ការជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦- ២០៣០ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវបានក្រសួង ផែនការរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវីរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីផែនការនិងលោក យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាល នៃគណអភិបាលខេត្ត។

សិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាព មកពីខេត្តក្នុងភូមិភាគឥសានទាំង ៥ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី សរុបប្រមាណជិត ២០០ នាក់ ។ សិក្ខានេះមានគោលបំណងជម្រុញការ អនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ ក្នុងក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាអោយកាន់តែមានប្រសិទ្ធិភាពតាមរយៈការបញ្ជ្រាបការយល់ដឹងអោយទូលំទូលាយដល់អ្នកមានចំណែកពាក់ពន្ធទាំងអស់ព្រមទាំងសង្គមស៊ីវិលអំពីទស្សនៈវិស័យ យុទ្ធសាស្រ្ត ផែនការ គោលនយោបាយជាតិ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលដោយផ្សារភ្ជាប់ទៅនិងបញ្ហាប្រជាជននិង ការអភិវឌ្ឍន៍រួមមាន បញ្ហាបម្រែបម្រួល ប្រជាសាស្រ្ត បញ្ហាមនុស្សចាស់ បញ្ហាទេសន្តរប្រវេសន៍នឹងនគរូបនីយកម្ម បញ្ហាយុវជននឹងការអប់រំ និងបញ្ហាសុខភាព និងបន្តពូជរបស់យុវវ័យ ។

បន្ទាប់ពីលោក យឹម ផែន អភិបាលរងខេត្តមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនពី ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពភូមិសាស្រ្ត និងស្ថានភាពរបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តម ទួន ថាវីរៈ រដ្ឋលេខាធិការកក្រសួងផែនការ បានមានប្រសាសន៍ថា ប្រជាជនគឺជា មធ្យោបាយនៃការអភិវឌ្ឍផង ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង និងឈរលើទស្សន បរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន គោលនយោបាយជាតិ ប្រជាជនឆ្នាំ ២០៣០ ត្រូវបានធ្វើបច្ចុប្បន្នកម្មជាគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ ដើម្បីឆ្លើយតបទៅនិងបម្រែបម្រួលសង្គមសេដ្ឋកិច្ចនិងសង្គមប្រជាសាស្រ្ត ដែរកម្ពុជាបាននឹងកំពុងឆ្លងកាត់ដើម្បីឆ្លើយតបទៅនិងភាពចាំបាច់ក្នុងការដាក់បញ្ចូលបញ្ហា ប្រជាជនទៅក្នុងផែនការអភិវឌ្ឍសំដៅធានាបានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច មានសន្ទុះ លឿនជាមុន និងប្រកបដោយចីរភាពដែរជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើ អោយប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ។

ឯកឧត្តមរដ្ឋកេខាធិការមានជំនឿយ៉ាងមុតមាំថា តាមរយៈបទបង្ហាញរបស់មន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍអំពីការជម្រុញការអនុវត្តគោលនយោបាយ ជាតិប្រជាជនជាតិឆ្នាំ២០១៦-២០៣០ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងផ្តល់ពុទ្ធិសំខាន់ៗដល់សិក្ខាកាមទាំងអស់ដើម្បីជាទុនបន្ថែមសម្រាប់ការងារ ការរៀបចំ គ្រួសារ និងការរស់នៅរបស់ខ្លួនអោយបានរុងរឿងនៅក្នុងសង្គមកម្ពុជាដែលពោរពេញ ដោយសន្តិភាពនិងការរីកចម្រើនឥតឈប់ឈរ ៕ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation