ក្រុមហ៊ុនមួយស្នើសុំការគាំទ្រពីក្រសួងបរិស្ថានដើម្បីវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យក្រុមហ៊ុន តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD ដែលជាក្រុមបង្កើតថាមពលអគ្គិសនី ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារអំពីការ វិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី។ 

នៅក្នុងឱកាសជួបពិភាក្សានេះ តំណាងក្រុមហ៊ុនបានគោរពជូនឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ អំពីគោលដៅ និងលទ្ធភាព របស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គិសនីដោយការច្នៃសំណល់ ថាមពលអគ្គិសនីដោយកង្ហារខ្យល់ ថាមពលអគ្គិសនី ដោយជីវឧស្ម័ន ថាមពលអគ្គិសនីដោយជីវម៉ាស់ជាដើម។ 

ទន្ទឹមនឹងនេះភាគី ក្រុមហ៊ុនក៏បានលើកឡើងអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធានដែលមានការគិតគូរ ពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំណុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័នបញ្ចេញចោលទៅបរិយាកាស។ 

ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បញ្ជាក់ប្រាប់តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD ថា ចំពោះ ក្រសួងបរិស្ថាន មិនទាន់សម្រេចយ៉ាងណាឡើយចំពោះសំណើនេះដោយទុកពេលធ្វើការសិក្សាឱ្យបានលម្អិតជាមុនសិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation