ការផ្ទុះឡើងនៃវីរុស Adeno បានសម្លាប់មនុស្ស៧នាក់ហើយក្នុងរដ្ឋNew Jersey
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារតែការផ្ទុះឡើងនៃវីរុស Adeno បានកើនឡើងដល់ ៧នាក់ហើយ ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។
យុវជនវ័យក្មេងម្នាក់ទៀតបានស្លាប់ដោយសារតែការផ្ទុះឡើងនៃវីរុសមួយនេះ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាកុមារមួយ នៅរដ្ឋ New Jersey សហរដ្ឋអាមេរិកនៅខែនេះដែ លនាំឱ្យចំនួនអ្នកស្លាប់មានចំនួន ៧ នាក់។

ក្រុមមន្ត្រីសុខាភិបាលនិយាយថា រោគសញ្ញាដំបូងដែលទាក់ទងទៅនឹងការផ្ទុះឡើងនៃវីរុស Adeno នេះបានកើតឡើង នៅមន្ទីរពេទ្យ Haskell ដែលមានចំងាយ៣០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងញូវយ៉ក ត្រូវបានរកឃើញនៅថ្ងៃទី២៦ ខែកញ្ញា ពោលគឺមានរយៈពេល ពីរសប្តាហ៍មុន ពលរដ្ឋត្រូវបានអាជ្ញាធរជូនដំណឹងអំពីការផ្ទុះឡើងនៃជំងឺនេះ។

ហើយ នៅថ្ងៃទី៩ ខែតុលាកន្លងទៅ មន្រ្តីសុខាភិបាលរ ទទួលបានសេចក្តីរាយការណ៏ អំពីការឆ្លងមេរោគ adenoនេះ នៅមជ្ឈមណ្ឌលសម្រាប់ថែទាំនិងការស្តារនីតិសម្បទាកុមារឈ្មោះថា Wanaque។
អ្នកជំងឺ ៧ នាក់ដែលភាគច្រើនជា កុមារបានស្លាប់នៅក្នុងខែនេះដោយសារតែឆ្លងមេរោគនេះ។ ហើយអ្នកជំងឺ១១ទៀត បានជាសះស្បើយ។

ស្នងការសុខាភិបាលនិយាយថា ការឆ្លងទាំងអស់ប៉ះពាល់ដល់ការដកដង្ហើម ឬ ប្រព័ន្ធខ្យល់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation