២៩ តុលា ២០០៤-២៩ តុលា ២០១៨ ខួប១៤ព្រះវស្សានៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃគម្រប់ខួប ១៤ព្រះវស្សា នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជ សម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (២៩.តុលា.២០០៤ - ២៩.តុលា.២០១៨)។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់ នៃទូរទស្សន៍CNC សូមលើកហត្ថាឡើងប្រណម្យបង្គំបួងសួង សូមក្រាបថ្វាយនូវព្រះមហាពរជ័យ សិរីមង្គលបវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ និងព្រះពុទ្ធពរ ៤ប្រការ ក្រាបថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតតំកល់ លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងមហាព្រះរាជវរោកាស នៃព្រះរាជពិធី ព្រះរាជាភិសេកគ្រង ព្រះបរមសិរីរាជសម្បត្តិ។

សូមព្រះអង្គ មាននូវព្រះរាជសុខភាព ព្រះកាយពល មាំមួនបរិបូរណ៍ ទៅដោយព្រះបញ្ញាញ្ញាណ ភ្លឺស្វាងវាងវៃ និងមានព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់សោយសុខ នៅក្នុងព្រះមហាបរមសិរីរាជសម្បត្តិ និងដើម្បីគង់ប្រថាប់ ជាមហាម្លប់ ដ៏ត្រជាក់ត្រជុំ សម្រាប់សមណៈជីព្រាហ្មណ៍ អាណាប្រជានុរាស្រ្ត ប្រជាជាតិកម្ពុជាជានិច្ចនិរន្តរ៍ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation