កម្ពុជាគ្រោងបញ្ជូនពលករ ៥ពាន់នាក់ទៅធ្វើការនៅប្រទេសគុយវ៉េតនៅឆ្នាំ២០១៩ខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាថ្ងៃទី ២៥ខែតុលានេះសម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋ សភាបានទទួលជួប ពិភាក្សាការងារ ជាមួយលោកជំទាវ ហ៊ិន អាល់សាប៊ី (H.E.Mre Hind Al-Sabeeh) រដ្ឋមន្រ្តីសង្គមកិច្ចការងារនិងសេដ្ឋកិច្ច នៃរដ្ឋគុយវ៉ែត។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កែវ ពុសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ជំទាវ ហ៊ិន អាល់សាប៊ី រដ្ឋមន្រ្តីសង្គមកិច្ចការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត បានជំរាបជូន សម្តេចប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបរវាងលោកជំទាវ ជាមួយឯកឧត្តមបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការពិភាក្សាត្រៀមបញ្ជូនពលករកម្ពុជាប្រមាណ ៥ពាន់នាក់ទៅធ្វើការនៅរដ្ឋគុយវ៉ែត ដែលនិងអនុវត្តនៅឆ្នាំ២០១៩ ខាងមុខ។

លោកជំទាវ ហ៊ិន អាល់សាប៊ី បានជំរាបជូនសម្តេចប្រធានរដ្ឋសភាទៀតថា ,ពលករបរទេសរួមទាំងពលករកម្ពុជា ផងនោះនិងត្រូវបានធានាការពារដោយច្បាប់និងទទួលការកិច្ចការពារតាមផ្លូវច្បាប់ នៅប្រទេសគុយវ៉ែត។រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត សន្យាបន្តពង្រឹង កិច្ចសហប្រតុបត្តិកាផ្នែកសេដ្ឋកិច្ច ពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ (កម្ពុជា -គុយវ៉ែត)ឲ្យកាន់តែ មានទំហំកាន់តែធំ និងជុំរុញ អ្នកវិនិ យោគទុន មកកម្ពុជាដើម្បីសិក្សា ឱកាសសក្តានុពលវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀតនិងជំរុញទេសចរណ៏គុយ វ៉ែត មកទស្សនានៅកម្ពុជាឲ្យបាន កាន់តែច្រើន។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា សម្តែងនូវការគាំទ្រចំពោះកិច្ចព្រមព្រៀង និងអនុ ស្សារណៈនានាដែល លោក ជំទាវ ហ៊ិន អាល់សាប៊ី រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត បានចុះជាមួយ ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈនៃ ប្រទេសកម្ពុជា ក្នុងបញ្ជូនពលករកម្ពុជា ឲ្យទៅបំរើការងារនៅប្រទេសគុយវ៉ែត នៅពេលខាងមុខ។

សម្តេចអគ្គមហាពញាចក្រូហេង សំរិន មានប្រសាសន៏បន្តទៀតថា;កម្ពុជា គុយ វ៉ែត មានទំនាក់ ទំនងការទូតជាមួយគ្នាល្អ រួម ទាំងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ន នីតិប្បញ្ញត្តកម្ពុជា និងគុយវ៉ែត ។ឆ្លៀតក្នុងឱកាសនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឲ្យលោក ជំទាវ ហ៊ិន អាល់សាប៊ី ជួយជុំរុញអ្នកទេសចរណ៏គុយវ៉ែតនិងអ្នក វិនិយោគទុនគុយវ៉ែត មកបណ្តាក់ទុន និងមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនបន្តទៀត។

សូមបញ្ជាក់ថា ដោយមានកិច្ចព្រមព្រៀងជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា -គុយវ៉ែត គឺរាជរដ្ឋា ភិបាលកម្ពុជា គ្រោងនឹងបញ្ជូនពលករ ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយ វ៉ែតនៅឆ្នាំ ២០១៩។ កន្លងមកកម្ពុជា បានបញ្ជូន ពលករទៅធ្វើការនៅប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង ,ថៃ ,ម៉ាឡេស៊ី, ហុងកុងជាដើម។កម្ពុជាគ្រោងនិងបញ្ជួនពលករ លើកដំបូង ៥ពាន់នាក់ គឺជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឲ្យដឹងថា ចាប់ តាំងពីដើមឆ្នាំ ២០១៨ នោះមក ចំនួនពលករកម្ពុជា ដែលធ្វើការ នៅ ក្នុងបរទេសមានចំនួន១លាន ២សែននាក់រួមមាន នៅប្រទេសកូរ៉េមានចំនួន ៦ម៉ឺននាក់,ជប៉ុន ៦ពាន់នាក់,ម៉ាឡេស៊ីចំនួន៤ម៉ឺន- ៥ម៉ឺន នាក់និងថៃចំនួន ១លាននាក់៕អត្ថបទ ៖ វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation