«សេដ្ឋកិច្ចខេត្តរតនគិរីមានប្រមាណ ២១០លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ស្មើនឹង០,៩ភាគរយនៃសេដ្ឋកិច្ចជាតិ»
| ព័ត៌មានជាតិ
SHARE

«សេដ្ឋកិច្ចខេត្តរតនគិរីមានប្រមាណ ២១០លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ស្មើនឹង០,៩ភាគរយនៃសេដ្ឋកិច្ចជាតិ»។ នេះគឺជាការលើកឡើងរបស់លោក លន់ សុភាពអភិបាលរងខេត្តតំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប GDP របស់ខេត្តរតនគិរីដែលបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ខែតុលាឆ្នាំ ២០១៨នៅសាលប្រជុំសាលាខេត្ត។​

ឯកឧត្តមអភិបាលរងខេត្តបានបន្តថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ សេដ្ឋកិច្ចខេត្តមានចំនួន ១៩២,៩លានដុល្លារសហរដ្ឋអាមេរិក ហើយកំណើនសេដ្ឋកិច្ចខេត្តមាន ៦,៧%នៅឆ្នាំ ២០១៧ ដោយចំណូលសម្រាប់មនុស្សម្នាក់គឺ ១,១៤៧,០ដុល្លារសហរដ្ឋអាមេរិក។​

អភិបាលរងខេត្តរូបនេះបានចាត់ទុកទិន្នន័យលទ្ធផល ផលិតផលស​ពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ខេត្តវគឺ់លទ្ធលផនេះជាការបង្ហាញពីវឌ្ឍនភាពនៃការរីកចំរើនផ្នែកសេដ្ឋកិច្ចរបស់ខេត្តរតនគិរីតាមឆ្នាំនិមួយៗហើយក៏ជាមូលដ្ឋានក្នុងការពិភាក្សាធ្វើសេចក្តីសម្រេចចិត្ត,ការរៀបចំគោលនយោបាយការរៀបចំផែនការអភិវឌ្ឍន៍ខេត្តក្រុងស្រុកឃុំសង្កាត់ អោយមានភាពរីកចំរើនឆ្លើយតបទៅនឹងតម្រូវការ
របស់ប្រជាពលរដ្ឋក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។​


មានប្រសាសន៍បើកកិច្ចប្រជុំខាងលើឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការបានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនលើផ្នែកសេដ្ឋកិច្ចរបស់ខេត្តរតនគិរីដែលការរីកចម្រើននេះយើងអាចមើលឃើញបានតាមរយៈការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។​


ឯកឧត្តម រដ្ឋលេខាធិការបានបន្តថាប្រជាពលរដ្ឋក្នុងខេត្តរតនគិរីមានសន្ទុះកើនឡើងជាងគេបើប្រៀបធៀបទៅនឹងទូទាំងប្រទេសដូច្នេះបញ្ហានិងតម្រូវការកាន់តែកើនឡើងទៅតាមនោះដែរ។


ហេតុនេះ ហើយទាមទារឲ្យខេត្តមានទិន្នន័យ GDPប្រាកដប្រជាមួយ និងត្រូវបែងចែកឲ្យបានច្បាស់លាស់នូវតួរលេខ GDPថ្នាក់ជាតិនិង GDP ថ្នាក់ខេត្តកុំឲ្យមានភាពច្របូកច្របល់ រវាង GDPទាំងពីរនេះដើម្បីឲ្យខេត្តមានផែនការអភិវឌ្ឍន៍មួយប្រកបដោយចីរភាពនិងប្រសិទ្ធភាពតម្លាភាពនិងគណីភាពក្នុងបរិបទបច្ចុប្បន្ននៃរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញ នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ គឺ កំណើន ការងារ គឺសមធម៌និងប្រសិទ្ធភាពនៅកម្ពុជា ក្នុងគោលដៅធ្វើអោយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ ២០៣០និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។​ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation