ខ្យល់កន្ទ្រាក់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងរងការខូចខាតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្ទ្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងរងការខូចខាតកាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចច្រកឬស្សីស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោក ហ៊ុន សុខហុន អធិការស្រុកថ្ពងបានឲ្យដឹងថានៅយប់ថ្ងៃកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនិងខ្យល់ផ្គររន្ទះបានបក់បោកយ៉ាងខ្លាំងធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងរងការខូចខាត។

ដែលមាន ផ្ទះទី១.ម្ចាស់ឈ្មោះស៊នវណ្ណភេទប្រុសអាយុ៣២ឆ្នាំត្រូវដើមឈើរលំសង្កត់លើផ្ទះ។ផ្ទះទី២.ម្ចាស់ឈ្មោះសេងសំខាន់ភេទប្រុសអាយុ៣៥ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះបាយ.ផ្ទះទី៣ម្ចាស់ឈ្មោះផនម៉ៅភេទប្រុសអាយ៥២ឆ្នាំរងការខូចខាតរបើកដំបូលរោង.ផ្ទះទី៤ម្ចាស់ឈ្មោះហួតឃាភេទស្រីអាយុ៤៧ឆ្នាំរងការខូចខាតរបើកក្បឿងដំបូលផ្ទះ.ផ្ទះទី៥ម្ចាស់ឈ្មោះរឿនអាតភេទប្រុសអាយ៣៤ឆ្នាំរងការខូចខាតរបើកក្បឿងដំបូលផ្ទះ.ផ្ទះទី៦ម្ចាស់ឈ្មោះកិនរីមភេទប្រុសអាយុ៥៤ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះ.ផ្ទះទី៧ម្ចាស់ឈ្មោះសុខថៃភេទប្រុសអាយុ៤៩ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះ.ផ្ទះទី៨ម្ចាស់ឈ្មោះចាន់សុខភេទស្រីអាយុ៦១ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះ.ផ្ទះទី៩ម្ចាស់ឈ្មោះលីឡាងភេទប្រុសអាយុ៣២ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះ។ផ្ទះទី១០ម្ចាស់ឈ្មោះម៉ែនពៅភេទប្រុសអាយុ៤៤ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះបាយ.ផ្ទះទី១១ម្ចាស់ឈ្មោះសេងវៀតភេទស្រីអាយុ៤៥ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះបាយ.ផ្ទះទី១២ម្ចាស់ឈ្មោះយួនពុទ្រាភេទស្រីអាយុ២៧ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះ.ផ្ទះទី១៣ម្ចាស់ឈ្មោះសួនមករាភេទប្រុសអាយុ៣៥ឆ្នាំត្រូវដើមឈើរលំសង្កត់លើផ្ទះបាយនិងផ្ទះទី១៤ម្ចាស់ឈ្មោះម៉ុលពេជ្រភេទប្រុសអាយុ៥០ឆ្នាំរងការខូចខាតរបើកដំបូលផ្ទះ។

ក្នុងករណីខ្យល់កន្ត្រាក់ខាងលើនេះមិនបណ្តាលឲ្យប្រជាពលរដ្ឋណារងរបួសឡើយ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation