អង្គការសហប្រជាជាតិប្រកាសឲ្យកូរ៉េខាងជើង ប្ដេជ្ញាគោរពសិទ្ធិមនុស្ស
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អ្នកសង្កេតការណ៍ស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិបានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង ចំពោះ សេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូលរបស់លោកគីមជុងអ៊ុន,មេដឹកនាំកូរ៉េខាងត្បូងនិងមេដឹកនាំសហរដ្ឋអាមេរិក មិនបាន រំលេចឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងការរំលោភបំពានសិទ្ធិមនុស្សដែលកាន់តែកើនឡើងដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

លោក Tomas Ojea Quintana បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ស្ថានភាពសិទិ្ធមនុស្សដ៏អាក្រក់នៅកូរ៉េ ខាងជើងមិនបានផ្លាស់ប្តូរអ្វីសោះចាប់តាំងពីឆ្នាំមុន ថ្វីបើមានការស្វាគមន៍ចំពោះការរីកចម្រើនសម្រាប់កិច្ចចរចារសន្តិភាព បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់កូរ៉េទាំងពីរនិងអាមេរិកក៏ដោយ។

អ្នកសង្កេតការណ៍ស្តីពីសិទ្ធិមនុស្សរូបនេះ បានជំរុញឱ្យប្រទេសកូរ៉េខាងជើង "បង្ហាញការប្តេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស" និងស្នើឱ្យប្រទេសនេះ អនុញ្ញាតឱ្យខ្លួនបានទៅធ្វើទស្សនកិច្ចនៅទីនោះ ដើម្បីជួបនិយាយជាមួយមេដឹកនាំកូរ៉េខាងជើងស្តីពី បញ្ហានេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation