ថ្ងៃទី២ជាថ្ងៃផ្តាច់ព្រ័ត្រការប្រណាំងទូកក្រុងតាខ្មៅមាន ប្រជាជនចូលរួមទស្សនាច្រើនជាងថ្ងៃទី១
| ព័ត៌មានជាតិ
SHARE

៕ថ្ងៃទី២៤តុលាឆ្នាំ២០១៨នេះគឺជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃការប្រណាំងទូកក្រុងតាខ្មៅដែលប្រារព្វឡើងរយះពេល២ថ្ងៃ ក្នុងបំណងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអំុទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកដែលនិងឈានមកដល់ថ្ងៃទី២១-២២-២៣វិច្ឆិកា២០១៨ខាងមុខ នៅថ្ងៃទី២នៃការប្រារព្វពិធីនេះគេសង្កេតឃើញទិដ្ឋភាពរួម គឺមានប្រជាជនចូលរួមច្រើនជាងថ្ងៃទី១ ព្រោះថា៖ថ្ងៃទី២នេះគឺជាថ្ងៃផ្តាច់ព្រត្រ័បញ្ចប់កម្មវិធីប្រណាំងទូកក្រុងតាខ្មៅដោយអាជ្ញាធរខេត្តកណ្តាលបានរៀបចំការប្រណាំងដោយផ្គូរផ្គងទូកអំុប្រណាំងផ្តាច់ព្រត្រ័ចំពោះទូកណាដែលទទួលជយ័លាភីចំណាត់ថ្នាក់ទៅតាមប្រភេទទូកនិមួយៗ។

នៅថ្ងៃទី២នៃការប្រណាំងទូកនេះគណៈកម្មការរៀបចំ ប្រណាំងទូកខេត្តបានរៀបចំផ្គូរផ្គងទូកគ្រប់ប្រភេទសរុបចំនួន៥៩ទូកក្នុងនោះប្រភេទទូកងចំនួន២៣ទូក ប្រភេទអន្តរជាតិចំនួន១៦ទូក ប្រភេទទូកផ្កាចារចំនួន១៦ទូក។ ដោយនៅក្នុងនោះទូកមកពីក្រុងតាខ្មៅចំនួន២៤ទូក ស្រុកកោះធំ២ទូក កៀនស្វាយ៤ទូក ល្វាឯម៥ទូក មុខកំពូល៤ទូក ខ្សាច់កណ្តាល៥ទូក ពញាឮ ៥ទូក ស្អាងចំនួន៤ទូក ខេត្តកំពង់ចាមចូលរួមចំនួន៣ទូក និងរាជធានីភ្នំពេញចំនួន៣ទូក។ក្នុងការផ្គូរផ្គងប្រណាំងទូកនេះគណៈកម្មការទូកបានណែនាំដល់កីឡាករចំណុះទូកទាំងអស់ត្រូវគោរពបទបញ្ជានិងលក្ខន្តិកៈនៃការប្រកួតដែលខេត្តបានកំណត់។

គួររំលឹកថា ប្រវត្តិបុណ្យអំុទូកប្រារព្វឡើងតាំងពីសម័យបូរាណក្នុងរជ្ជកាលព្រះបាទជយ័វរ្មន័ទី៧ ដើម្បីគោរពរំលឹកដល់គំរូវិរះភាពដ៏អង់អាចក្លាហានរបស់កងទព័ជើងទឹកខ្មែរ ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវរួចផុតពីការជិះជាន់របស់ខ្មាំងសត្រូវ។

ដោយឡែកដើម្បីរក្សាបរិស្ថានល្អ ទីក្រុងស្អាតដែលផ្តើមពីយើងទាំងអស់គ្នា អាជ្ញាធរខេត្តបានដាក់ពង្រាយបង្គង់អនាម័យចលត័និងធុងសំរាមសំរាប់ឲ្យប្រជាជនសំរាប់បត់ជើងនិងដាក់សំរាមកាកសំណល់ដើម្បីយើងរួមគ្នាសំអាតបរិស្ថានប្រកបដោយចិរភាព៕  អត្ថបទ គិន ចន្ទ័ពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation