រដ្ឋមន្ត្រីហង់ ជួន ណារ៉ុន ប្រកាស បើកការបោះជំរុំយុវជនជាសាកលលើកទី៥ ក្រោម​ប្រធាន​បទ ​"សុបិន្ត​ខ្ញុំ"
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ការ​​បោះ​ជំរុំ​យុវជន​សាកល​លើក​ទី​៥ ក្រោម​ប្រធាន​បទ "សុបិន្ត​ខ្ញុំ" ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលដៅ​ផ្ដល់​ឱកាស​ដល់​យុវជន​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​តាម​រយៈ​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​សហគមន៍ និង​សង្គម ការ​ស្តាប់​​បឋកថា​ដោយ​វាគ្មិន​ដែល​ជា​អ្នក​ជំនាញ និង​អ្នក​ដឹកនាំ​ធុរកិច្ច ព្រមទាំង​មាន​ឱកាស​ជួប​​ជាមួយ​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​យុវជន​អាច​ផ្លាស់​ប្តូរ​​ពី​យុវជន​ធម្មតា​ទៅ​ជា​យុវជន​ប្រកប​ដោយ​សមត្ថភាព​។

ពិធី​បើក​ការ​បោះ​ជំរុំ​យុវជន ត្រូវ​បាន​​រៀប​ចំ​ឡើង​ក្រោម​​អធីបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​កាណាឌីយ៉ា នា​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែតុលានេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

សូមជំរាបថា ការបោះជំរុំនេះនេះ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់​ធំ និងខេត្ត​សៀមរាប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation