ថ្ងៃទី់់១ការប្រណាំងទូកក្រុងតាខ្មៅប្រជាជន ចូលរួមទស្សនាយ៉ាងច្រើនកុះករ
| ព័ត៌មានជាតិ
SHARE

ស្ថិតក្នុងបរិយាកាសរីករាយនៅថ្ងៃទី២៣តុលា២០១៨ គឺជាថ្ងៃទី១នៃការប្រណាំងទូកក្រុងតាខ្មៅនៅតាមដងផ្លូវគេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលរួមទស្សនាយ៉ាងច្រើនកុះករមានទឹកសប្បាយប្រកបដោយមោទនភាពចំពោះការរីកចំរើនគ្រប់វិសយ័របស់ខេត្តកណ្តាលយើង។


អាជ្ញាធរខេត្តរៀបចំការប្រណាំងទូកនាពេលនេះស្របដែលប្រទេសជាតិយើងមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ដោយឡែកនៅតាមគោលដៅនិមួយៗគេសង្កេតឃើញកម្លាំងមានសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើចរាចរណ៍ ការពារសន្តិសុខនិងរក្សាសណ្តាប់ធ្នាប់ជូនប្រជាជនបានល្អប្រសើរ។


ជាមួយគ្នានោះគេក៏សង្កេតឃើញក្រុមគ្រូពេទ្យចល័តបានដាក់ពង្រាយតាមស្តង់គោលដៅនិមួយៗដើម្បីជូយពិនិត្យសុខភាពនិងចែកថ្នាំសង្កូវជូនប្រជាជនជួបប្រទះបញ្ហាគ្រោះ ថ្នាក់ដោយយថាហេតុណាមួយ។


ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះអាជ្ញាធរខេត្តបានជ្រើសរើសទូកចូលរួមប្រណាំងសរុបចំនួន៥៩គ្រឿង ចំណុះទូកសរុបចំនួន២.៧៩៤នាក់។


មុនការប្រកាសប្រណាំងទូក អភិបាលខេត្តកណ្តាលឯកឧត្តម ម៉ៅ ភិរុណដែលអញ្ជើញជាអធិបតីបានណែនាំក្រុមចំណុះទូកទាំងអស់គោរពវិនយ័និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកធ្វើយ៉ាងណាឲ្យការប្រកួតទូកឆ្នាំនេះប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ និងបានប្រកាសចាប់ផ្តើមការប្រណាំងពីពេលនេះតទៅ៕ (អត្ថបទ គិន ច័ន្ទពុទ្ធិ​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation