រូបចម្លាក់ឈើអាយុ៨០០ ឆ្នាំត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉េរូ៖ មន្រ្តីរដ្ឋាភិបាលប៉េរូបាននិយាយកាលពីថ្ងៃទី២២ ខែតុលាថា រូបចម្លាក់ធ្វើពីឈើចំនួនម្ភៃ និងជញ្ជាំងគំនូរបុរាណ ត្រូវបានរក ឃើញនៅឯបរិវេណបុរាណវិទ្យាក្នុងទីក្រុងChan Chan នាភាគខាងជើងប្រទេសប៉េរូ។ រូបចម្លាក់និងជញ្ជាំងបុរាណនេះ ត្រូវបានគេ ប៉ានប្រមាណថា បានកប់នៅក្រោមដីជាង៨០០ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវបុរណវិទ្យាបាននិយាយថា រូបចម្លាក់ដែលរកឃើញ នេះគឺជារូបចម្លាក់ដែលមានវ័យចំណាស់ជាងគេ ដែលត្រូវបានរកឃើញនៅក្រុងទីក្រុងបុរណា Chan Chanនេះ ។

រដ្ឋមន្ត្រីវប្បធម៌ប៉េរូ លោក Patricia Balbuena បាននិយាយថា ទីតាំងដែលរូបចម្លាក់ដែលត្រូវបានរកឃើញក្នុងចំនួនដ៏ច្រើនបែបនេះ អាចជា នៅច្រកចូលនៃទីតាំងដ៏សំខាន់សម្រាប់ប្រារព្ធពិធីបុណ្យសំខាន់ៗកាលពីបុរាណ ឫក៏ជាទីផ្សារដ៏ធំមួយ។


រូបចម្លាក់ចំនួន១៩ក្នុងចំនោម២០ ស្ថិតក្នុងស្ថានភាពល្អ ត្រូវបានគេដាក់ក្នុងបន្ទប់រាងចតុកោណមួយ ដោយតម្រៀបគ្នា ហើយជញ្ជាំងជុំវិញត្រូវបានតុបតែងដោយចម្លាក់ជាគំនូរដែលមានកម្ពស់ខ្ពស់ៗ។

ក្រុមមន្រ្តីបាននិយាយថា រូបចម្លាក់ដែលមានកម្ពស់៧០សង់ទីម៉ែត្រ នេះ ត្រូវបានបង្កើតឡើងនៅមុនពេលវប្បធម៌ Chan Chan បានករកើត កាលពី១១០០ឆ្នាំមុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation