អនុប្រធានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តរតនគិរីបានស្នើរដល់អាជ្ញាធរមូលដ្ឋានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋឲ្យបានល្អជាពិសេសបញ្ហាសុខភាពរបស់ពួកគាត់
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តរតនគិរីបានស្នើរដល់អាជ្ញាធរមូលដ្ឋានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋឲ្យបានល្អជាពិសេសបញ្ហាសុខភាពរបស់ពួកគាត់។

ដោយការលើកឡើងបែបនេះរបស់ឯកឧត្តមក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូរ ថ្នាក់កណ្ដាល ថ្នាក់ ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំនិងបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់គណបក្សប្រជាជនខេត្តរតនគិរីទៅពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្ថិតនៅភូមិ ឃួន ឃុំ កោះពាក់ ស្រុក វ៉ើនសៃ នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ នេះ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើដល់អាជ្ញាធរមូលដ្ឋាន ឲ្យគិតគូរដល់បញ្ហាសុខទុក្ខប្រជាពលរដ្ឋនៅក្នុងតំបន់នោះឲ្យបានជិតដិតបំផុតជាពិសេសអំពីបញ្ហាសុខុមាលភាពរបស់ពួកគាត់ ព្រោះថាតំបន់ដែលពួគគាត់រស់នៅសព្វថ្ងៃនេះគឺជាតំបន់ដាច់ស្រយាលហើយក៏ជាតំបន់ដែលជាប់ដងទន្លេផងដែរវាងាយនាំឲ្យប្រជាពលរដ្ឋរងការវាយប្រហារពីជំងឺផ្សេងៗមកលើពួកគាត់ព្រោះថាមួយរយៈមុនតំបន់នេះជាតំបន់ដែលត្រូវរងការគំរាមគំហែង ពីជំនន់ទឹកទន្លេ និងទឹកភ្លៀងអស់រយៈកាលជិត៣ខែ ផងដែរ។

អនុប្រធានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនរូបនេះក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចទាំងពីរដល់ប្រជាពលរដ្ឋនៅតំបន់នោះថាជានិច្ខជាកាលសម្ដេចទាំងពីតែងតែ គិតគូរដល់បញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋមិនថាទីក្រុង ប្រជុំជន ឬជនបទដាច់ស្រយាលឡើយ ដោយមិនប្រកាន់ពូជសាសន៍ឬនិន្នាការនយោបាយមួយណាទេសម្ដេចតែងតែគិតគួរដល់បងប្អូនប្រជាពលរដ្ឋជានិច្ចជាពិសេសការរស់នៅនិងសុខុមាលភាព។


ឆ្លៀតក្នុងឱកាលនោះទៀតដែរឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណអរគុណដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះជាពិសេសនៅក្នុង ស្រុក វ៉ើនសៃ ទាំងមូលដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជានិងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតយ៉ាងច្រើនលើសលុបនៅអាណត្តិ ទី ៦ នេះដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសអស់រយៈពេលជិត ៤០ ឆ្នាំកន្លងមកនេះធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិកការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានសំណូមពរសុំឲ្យបងប្អូនបន្តការគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជន ជឿទុកចិត្តគណបក្សប្រជាជននៅអាណត្តិក្រោយៗទៀត៕ (ប៉េស សារី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation