សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជាសភាពាណិជ្ជកម្មតួកគី
| ព័ត៌មានជាតិ
SHARE

តួកគី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២០ខែតុលា បាន អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជាសភាពាណិជ្ជកម្មតួកគីដែលមានអ្នកឧកញ៉ា គិត ម៉េង ជា ប្រធានសភាពាណិជ្ជកម្មកម្ពុជាជាមួយនឹងលោកប្រធានសភាពាណិជ្ជកម្មតួកគី ដើម្បីរឹតចំណងសាមគ្គីរវាងស្ថាប័នទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។


សូមបញ្ជាក់ដែរថានៅក្នុងពិធីចុះហត្ថលេខានោះដែរស្ថាប័នឯកជននៃប្រទេសទាំងពីរកម្ពុជាតួកគីបានជូនវត្ថុអនុស្សាវរីយ៍ពីគ្នាទៅវិញទៅមកផងដែរ។


សូមបញ្ជាក់ថាសាធារណរដ្ឋតួកគីមានផ្ទៃក្រឡាទំហំជាង៧៨៣ពាន់គីឡូម៉ែត្រក្រឡា ដែលមានព្រំដែនជាប់នឹងប្រទេស អាមេនី អាសៃបៃហ្សង់ ប៊ុលហ្ការី ហ្សកហ្សី ក្រិក អឺរ៉ង់ អីរ៉ាក់ និងស៊ីរី និងមានប្រជាជនរស់នៅ ជាង៨០លាននាក់។ លើវិស័យសេដ្ឋកិច្ច សាធារណរដ្ឋតួកគីមាន GDP សរុប ២ពាន់១៧៣ទីលានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្ស ម្នាក់ៗមាន២ម៉ឺន៦ពាន់ ៩០០ដុល្លា។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្ម ជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់តួកគីគឺសម្លៀកបំពាក់គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និង សម្ភារដឹកជញ្ជូន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ិន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារ ដឹកជញ្ជូន។

សូមរំលឹកថាកម្ពុជា-តួកគី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថានឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរនៅសាធារណរដ្ឋតួកគីក្នុងនោះកម្ពុជាគ្រោងនិងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខ៕(អត្ថបទ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation