អាជ្ញាធរខេត្តកណ្ដាល រៀបចំការប្រណាំងទូកឆ្នាំ២០១៨ រយៈពេល២ថ្ងៃ
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរខេត្តកណ្ដាល បានត្រៀមរៀបចំរួចរាល់អស់ហើយនូវមុខព្រួញតាមផែនការនីមួយៗទៅតាមផែនការកំណត់សំរាប់ដំណើរការប្រណាំងទូកនៅក្រុងតាខ្មៅដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣-២៤ តុលា ២០១៨ នៅទីតាំងមុខសួនច្បារ មាត់ទន្លេបាសាក់ ដែលរហូតមកដល់ពេលនេះនៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ។

ដោយក្នុងនោះបើតាមការអោយដឹងពីអាជ្ញាធរខេត្តបានបញ្ជាក់ថា អាជ្ញាធរបានត្រៀមកំលាំងមានសមត្ថកិច្ចចំនួន៦២៥នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់តាមគោលដៅនីមួយៗ និងបង្ការរាល់បញ្ហាដែលកើតឡើងនានា នៅក្នុងពិធីប្រណាំងទូក។

ជាមួយគ្នានេះខាងមន្ទីរសុខាភិបាលខេត្តបានត្រៀមដាក់ពង្រាយ ក្រុមគ្រូពេទ្យចលត័តាមស្តង់ដែលមានចំនួន២៥នាក់ដើម្បីធ្វើការសហការជាមួយកំលាំងសមត្ថកិច្ចក្នុងការត្រៀមរៀបចំឡានពន្លត់អគ្គីភយ័ និងឡានសង្គ្រោះព្រមទាំងឧបករណ៍ សម្ភារះ ថ្នាំសង្កូវសំរាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋពេលមានបញ្ហាផ្សេងៗ។ នៅក្នុងនោះដែរក្រុមការងារខេត្តក៏បានរៀបចំកែលម្អសួនច្បារមាត់ទន្លេឱ្យមានបរិស្ថានល្អ តាំងលម្អភ្លើងតាមផ្លូវនិងសាងសង់នៅវេទិកាសំរាប់ប្រារព្វពិធីរួចរាល់ហើយ។

នៅក្នុងពេលប្រារព្វពិធីប្រណាំងទូកនេះ ចំពោះកំពង់ចម្លងចំពុះក្អែកដែលមានទីតាំងនៅជិតនឹងកន្លែងប្រារព្វពិធីនេះ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការចម្លងឡើយ ដោយបញ្ជៀសឱ្យទៅតាមផ្លូវលេខ១១០ និងផ្លូវលេខ១០៧។ ក្រៅពីនេះ នឹងមានការបិទធ្វើចរាចរដោយយាន្តយន្ត ជុំវិញបរិវេណប្រារព្ធពិធី លើកលែងតែអ្នកថ្មើរជើងដែលចូលទស្សនាកម្សាន្តនៅក្នុងពិធីតែប៉ុណ្ណោះ។

ក្រៅពីការប្រណាំងទូក និងមានរៀបចំស្តង់ដាក់លក់ទំនិញជាច្រើនប្រភេទជូនបងប្អូនប្រជាពលរដ្ឋ។ ដោយឡែកសំរាប់ពេលយប់មានរៀបចំការបង្ហោះគោម បណ្តែតប្រទីប បាញ់កាំជ្រួច និងការប្រគុំតន្ត្រីសំរាប់បងប្អូនដែលមកកំសាន្ត។

សូមជំរាបថា ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រព្រឹត្តិទៅដូចជារៀងរាល់ឆ្នាំ គឺទី១៤ ១៥កើត និង១រោចខែកក្តិក ត្រូវនឹងថ្ងៃពុធទី២១ ថ្ងៃព្រហស្បតិទី២២ និងថ្ងៃសុក្រទី២៣ខែវិច្ឆិកា ឆ្នាំ២០១៨។ដូចនេះថ្ងៃឈប់សំរាក មានរយៈពេលដល់ទៅ៥ថ្ងៃ រាប់ទាំងសៅរ៍ និងអាទិត្យ៕
អត្ថបទ៖ គិន ចន្ទ័ពុទ្ធិ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation