មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនបានប្រាប់ដល់ មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អថែមទៀត ធ្វើយ៉ាងណាឲ្យសាក សមនិងការផ្តល់សេចក្តីទុកចិត្តរបស់ពួកគាត់
| ព័ត៌មានជាតិ
SHARE


រតនគិរី : ឯកឧត្តម ទេសរដ្ឋមន្ត្រី លីធុជ ប្រធា នក្រុមការងារថ្នាក់កណ្ដាល ចុះជួយ ខេត្តរតនគិរី បានលើកឡើងថា គណបក្ស ប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាប្រវត្តិសាស្រ្តនេះ ដែលការឈ្នះនេះ ដោយសារការផ្តល់សេចក្តីទុកចិត្ត និងជឿជាក់មកលើគណបក្សប្រជា ជន ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់ វិស័យ ដូច្នេះដើម្បីជាការតបស្នងក្នុងនាមមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្ត បម្រើប្រជាពលរដ្ឋឲ្យខ្លាំងថែមទៀត ពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋាន ។


ការលើកឡើងបែបនេះរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គឺបានធ្វើឡើង ក្នុងឳកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសមាជិកសមាជិការឃុំ ប៉ាត តេស្រុក អូយ៉ាដាវនារសៀលថ្ងែទី២១ខែតុលា ឆ្នាំ២០១៨ ។


ជាមួយនឹងការលើកឡើងនេះឯកឧត្តម ក៏បានថ្លែងអំណរ គុណដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំប៉ាតតេទាំង ងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា ធ្វើឲ្យសំឡេងឆ្នោតមានការកើនឡើងខ្លាំងពិសេស ស្រុកអូរយ៉ាដាវទាំងមូល។ឯកឧត្ដមក៍បានសុំអោយ ប្រជាពលរដ្ឋ និងសមាជិកគណបក្ស ទាំងអស់បន្តគាំទ្រ និងជឿជក់ទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា នាអាណត្តិក្រោយបន្តទៀត ដើម្បីចូលរួមរក្សាសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ៕ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation