ព័ត៌មានជាតិ

ភ្លៀងមួយយប់បណ្តាលឱ្យបាក់ទំនប់ទឹកលិចភូមិពលរដ្ឋនៅស្រុកភ្នំស្រួច

image

កំពង់ស្ពឺ: ទំនប់ទឹកមួយកន្លែងត្រូវបានបាក់ ស្ថិតនៅចំណុចចម្ការតែគីរីរម្យក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការបាក់ទំនប់ទឹកខាងលើនេះកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ ឯកឧត្តម វុីសំណាងអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា កម្លាំងចម្រុះចុះទៅពិនិត្យមើលទំនប់ចំការតែដែលបាក់នោះមានទំហំទទឹង១២ម៉ែត្របណ្តោយ១២០អាចផ្ទុកទឹកបាន១លានម៉ែត្រគូប។

បាក់ទំនប់បណ្តាលខាងលើបណ្តាលឱ្យលិចភូមិចំនួន2គឺភូមិចំបក់និងភូមិចេក និងងាប់គោ១ក្បាលបាត់៣ក្បាលហើយការបាក់ទំនប់ទឹកចម្ការតែខាងលើមិនបានបង្កឱ្យមានអ្នកស្លាប់នោះទេ ។ ប៉ុន្តែធ្វើឲ្យមានកកស្ទះនូវការធ្វើដំណើរដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមិនអាចធ្វើដំណើរបានរហូតដល់ទៅ៥ម៉ោង។
ជំនន់ទឹកភ្លៀងនេះក៏បានធ្វើឲ្យខូចខាតផ្លូវចូលទៅសហគមន៍ចំបក់និងជាប់ភ្ញៀវបរទេស៣នាក់ក្មេងឃ្វាលគោ១០នាក់បានជាប់នៅទីនោះមិនអាចឆ្លងមករួចរហូតដល់ម៉ោង៧យប់ទើបមានការជួយសង្គ្រោះពីអាជ្ញាធរទើបពួកគាត់អាចឆ្លងមកទីទួលមានសុវត្តិភាពហើយបានងាប់គោ១ក្បាលបាត់ចំនួន៣ក្បាលនិងគោយន្តមួយគ្រឿង។ក្នុងនោះលិចភូមិចំនួនពីរប៉ុន្តែមិនធ្ងន់ធ្ងរនោះទេគ្រាន់តែទឹកចូលក្រោមផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងផ្ទះប៉ុណ្ណោះ។

ឯកឧត្តមបានបន្ថែបថាផ្លូវសហគមន៍និងទំនប់ទឹកខាងលើនិងរកមូលនិធិឃុំដើម្បីជួសជុលឡើងវិញទុកឱ្យបងប្អូនប្រជាពលរដ្ឋក៍ដូចជាសហគមន៍ចំបក់ប្រើប្រាសវិញក្នុងពេលឆាប់ៗនេះ៕ (សុភា)