មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ សរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ
| ព័ត៌មានជាតិ
SHARE



រតនគិរី: ថ្លែងទៅកាន់ក្មួយៗដែលជាក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជាមកពី ២៥ រាជធានី-ខេត្ត សរុបប្រមាណជាង 300 នាក់ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ(មិត្តល្អ កូនល្អ សិស្ស​ល្អ)នារសៀលថ្ងៃទី ១៩ខែតុលាឆ្នាំ ២០១៨ ឯកឧត្តមសេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំដែលដំណើរការទៅរយៈពេល ៣ ថ្ងៃនេះប្រកបដោយជោគជ័យ។​


ឯកឧត្តមបានបន្តថាការប្រជុំបូកសរុបវាយតម្លៃចលនាប្រឡងប្រណាំង ៣ ល្អរបស់យុវជននិងកុមារ ជាការងារមួយក្នុងចំណោមការងារទាំងឡាយនៃការអប់រំសំដៅលើកកម្ពស់សីលធម៌ឈានទៅកាត់បន្ថយនិងបង្ការភាពអសកម្មនានាដែលកើតមានឡើងក្នុងជួរយុវជននិងកុមារ។

​ហើយការប្រជុំបូកសរុបនេះសំដៅផ្លាស់ប្ដូរលើកទឹកចិត្តយុវជននិងកុមារព្រមទាំងអង្គភាពដែលមានស្នាដៃក្នុងការអនុវត្តចលនាប្រឡងប្រណាំង ៣ល្អ។
ឯកឧត្តមបានបន្តថាក្រសួងបានរៀបចំការប្រជុំបូកសរុបនេះមានគោលបំណងបង្កលក្ខណៈភាពងាយស្រួលជូនដល់មន្រ្តីគ្រប់គ្រងការងារយុវជននិងកុមារគ្រប់លំដាប់ថ្នាក់និងផ្តល់ឱកាសដល់យុវជននិងកុមារដែលមានស្នាដៃទាំងអស់បានជួបប្រជុំគ្នាផ្លាស់ប្ដូរយោបល់ចែករំលែកបទពិសោធន៍ជាក់ស្ដែងពីគ្នាទៅវិញទៅមកអំពីការងាររៀបចំនិងពង្រឹង ការងារអភិវឌ្ឍន៍ក្រុមប្រឹក្សាយុវជននិងកុមារនៅតាមសាលារៀនបឋមសិក្សាអនុវិទ្យាល័យវិទ្យាល័យពិសេសអំពីរបៀបជ្រើសរើសអ្នកមានស្នាដៃក្នុងចលនា ៣ល្អ រៀបចំទិសដៅនិងរចាត់វិធានការមួយដ៏សមស្របសម្រាប់បន្តជំរុញការអនុវត្តចលនាបីល្អរបស់យុវជននិងកុមារអោយកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថាការលើកកម្ពស់ចលនាប្រឡងប្រណាំង ៣ ល្អ​(កូនល្អ មិត្តល្អ កូនល្អ )សិស្សល្អមិត្តល្អរបស់យុវជននិងកុមារនិងអង្គភាពសាលារៀនគ្រឹះស្ថានសិក្សាសាធារណៈជាការងារអប់រំនិងអភិវឌ្ឍន៍យុវជននិងកុមារគ្រប់រូបឱ្យក្លាយទៅជាកូនល្អស្ដាប់និងអនុវត្តតាមដំបូន្មានរបស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យសិស្សល្អដែលរៀនពូកែនិងមានឥរិយាបទសុភាពរាបសារមានសេចកថ្លៃថ្នូរនិងមិត្តល្អត្រូវចេះជួយមិត្តភក្តី ទៅវិញទៅមកប្រៀបដូចជាគ្រួសារតែមួយនិងជាអនាគតដ៏ល្អរបស់និងជាអនាគតដ៏ល្អប្រកបដោយធនធានមនុស្សសម្បូរបែបសម្រាប់អនាគតសេដ្ឋកិច្ចសង្គមជាតិ។​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation