ក្រសួងធនធានទឹកស្នើឲ្យអ្នកនេសាទនិងទេសចរសមុទ្យប្រុងប្រយត័្ន បន្ទាប់ពីកម្ពុជាកំពុងរងឥទ្ធិពលវិសម្ពាធ (TD)
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្ដីពីឥទ្ធិពលរបស់វាសម្ពាធ TD មកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកឲ្យដឹងថា នៅវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលានេះ មានវិសម្ពាធមួយបានកើតឡើងនៅក្នុងឈូងសមុទ្រថៃដែលមានសម្ពាធនេះបាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។

យោងតាមការព្យាករវិសម្ពាធខាងលើនិងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដោយបង្កឲ្យ៖

-តំបន់មាត់សមុទ្រ៖មានផ្ទៃមេឃសភាពអាប់អួរមានភ្លៀងធ្លាក់ខ្លាំងខ្យល់បោកបក់មានល្បឿនលឿនពី ១៧ ទៅ ១៩ម៉ែត្រក្នុងមួយវិនាទី ខណៈដែលលោកសមុទ្រមានកម្ពស់ខ្ពស់ៗ ពិសេសនៅថ្ងៃទី២០និងថ្ងៃទី២១ខែតុលា។

-តំបន់ទំនាបកណ្តាល៖ មានខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

-តំបន់ខ្ពង់រាបមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ជាមួយនឹងការព្យាករបែបនេះក្រសួងធនធានទឹកនិងឧតុនិយម បានស្នើឱ្យបងប្អូនប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation