កម្ពុជាចំណាយប្រាក់៣០០លានដុល្លារក្នុង១ឆ្នាំសម្រាប់ការនាំចូលបន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទពីក្រៅប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមតួលេខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ជារៀងរាល់ឆ្នាំកម្ពុជាបានចំណាយលើការនាំចូលចូលបន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទក្នុងទឹកប្រាក់រង្វង់៣០០លានដុល្លារ។

ក្នុងចំណោមទឹកប្រាក់៣០០លានដុល្លារ កម្ពុជាបានចំណាយលើការនាំចូលបន្លែមានទឹកប្រាក់រង្វង់១០០លានដុល្លារ ផ្លែឈើរង្វង់១០០លានដុល្លារ និងចំណាយលើការនាំចូលសាច់គ្រប់ប្រភេទចំនួនរង្វង់១០០លានដុល្លារ។

យោងតាមតួលេខខាងលើ កម្ពុជាបាននាំចូលបន្លែពីប្រទេសជិតខាងបរិមាណចន្លោះពី៦០%ទៅ៧០%នៃតំរូវការបន្លែសរុបនៅកម្ពុជា ខណៈដែលការផលិតបន្លែក្នុងស្រុកសំរេចបានត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះ។

ដោយឡែកសម្រាប់ការនាំចូលសាច់គ្រប់ប្រភេទវិញក៏មានបរិមាណច្រើនផងដែរ ក្នុងនោះការចំណាយលើការនាំចូលសាច់ត្រីមានទឹកប្រាក់ប្រមាណ៤៥លានដុល្លារក្នុង១ឆ្នាំ។

សព្វថ្ងៃគេសង្កេតឃើញថា បើទោះបីជាដំណាំបន្លែកំពុងមានការរីកចំរើនទាំងលក្ខណៈគ្រួសារ និងលក្ខណៈវិនិយោគខ្នាត់តូច និងមធ្យមក៏ដោយ ប៉ុន្តែវានៅតែមានចំនួនតិចតួចណាស់បើធៀបនឹងការដាំដុះដំណាំកសិកម្មផ្សេងទៀត។

យោងតាមរបាយការណ៏របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផ្ទៃដីដាំបន្លែមានត្រឹមតែរង្វង់៥ម៉ឺន៥ពាន់ហិកតាប៉ុណ្ណោះ បើធៀបនឹងផ្ទៃដីកសិកម្មសរុបរបស់កម្ពុជាមានជាង៣លានហិកតា និងមានកសិករដាំបន្លែប្រមាណ៥ម៉ឺននាក់ក្នុងចំណោមកសិករសរុប៣លាននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation