ខួប៤០ឆ្នាំថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានឹងប្រារព្ធធ្វើនៅវិមាន ២ធ្នូ ក្នុងស្រុកស្នួល
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះទៅកាន់វិមាន២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីត្រៀមសម្រាប់ការប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍ខួបលើកទី៤០ ២ ធ្នូ ថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា ដែលនឹងធ្វើឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ។ អមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល រួមមានមន្ត្រីអ្នកមុខអ្នកការ រួមនឹងអភិបាលស្រុកស្នួលនិង ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ។

បើតាមការបញ្ជាក់ពីលោក គង់ គឹមនី អភិបាលស្រុកស្នួលឱ្យដឹងថា ក្នុងការអញ្ជើញចុះមកពិនិត្យវិមាន២ធ្នូនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ពីបច្ចុប្បន្នភាពការងារ និងសំណូមពរដល់ដល់ភាគីពាក់ព័ន្ធ ចំនួន ៤ ចំណុចដើម្បីត្រៀមរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍ខួបលើកទី៤០នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៨ រួមមាន ៖

១.សុំរដ្ឋបាលខេត្ត ពង្រឹងរៀបចំសណ្តាប់ធ្នាប់ការពារសន្តិសុខសុវត្ថិភាពអ្នកចូលរួមទាំងថ្ងៃទី០១ និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃប្រារព្ធពិធី។

២. សូមក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវជួយជួសជុលផ្លូវដីនៅជុំវិញវិមាន២ធ្នូ ដែលរងការខូចខាតដោយសារទឹកជំនន់ហូរ ច្រោះឱ្យបានមុខពេលប្រារព្ធពិធី។

៣. បានចាត់ឱ្យអ្នកឯកសារពិនិត្យផ្ទាំងគំនូរនៅលើស្តូប ដែលប្រែពណ៌ខ្មៅបាត់សោភណ្ឌភាពនិងរៀបចំទីតាំងដាំផ្កាលម្អវិមាន។

៤. រៀបចំគំរូប្លង់កម្មវិធី ដែលមានផែននៃការរៀបចំកៅអីដែលមានប្រជាពលរដ្ឋគ្រោងនឹងចូលរួមប្រមាណ២ម៉ឺននាក់, រៀបចំទង់ជាតិ,ទង់ជ្វាលា,ទង់រណសិរ្ស,ទង់សាសនា និងរៀបចំឱ្យមានបន្ទប់ទឹកចល័ត៕ អត្ថបទ៖នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation