ពិធីបើកកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២
| ព័ត៌មានជាតិ
SHARE

​​កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ ស្តីពីអឺរ៉ុប និងអាស៊ី : ដៃគូសកល​សម្រាប់​ដោះ​​ស្រាយបញ្ហាប្រឈមសកល ក្រោមប្រធានបទ កសាអនាគតជាមួយគ្នា : ការលើកម្ពស់​កំណើន​ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព បានប្រារព្វពិធីបើកជាផ្លូវការ​ហើយ កាល​ពីរាត្រីថ្ងៃទី១៨តុលា ម៉ោងទៅទីក្រុងប្រ៊ុសែល ប្រទេសប៊ែលហ្សីក។ ប្រមុខរដ្ឋ/​ប្រមុខ​រដ្ឋាភិបាល នៃបណ្តាមេដឹកនាំនៃប្រទេស​អាស៊ី អឺរ៉ុប បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ច​ប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្តូរទស្សនះ និងយោបល់ទៅលើរបៀបវារះ ដែល​បានគ្រោងទុក។

ក្រោមប្រធានបទសំខាន់នៃទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី: ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល យើង​មានបំណងពង្រឹងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ រវាងតំបន់​អាស៊ីនឹងអឺរ៉ុប នៅពេលយើងស្វែងរកសកម្មភាព​រួមគ្នា នៅក្នុងតំបន់ជាច្រើនដូចជាការជំរុញពាណិជ្ជកម្មនិងការ​វិនិ​យោគ ការតភ្ជាប់ទៅនឹងនិរន្តរភាព ការអភិវឌ្ឍ​និង​ការប្រែប្រួលអាកាសធាតុជាដើម។ ស្រដៀងគ្នានេះដែរ ASEM គឺ​ជា​ក្របខ័ណ្ឌដ៏សំខាន់មួយ ដើម្បីបង្កើតឱ្យមាន​ការ​ឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈម ផ្នែកសន្តិសុខ ដែលកំពុងកើត​មាន​រួមទាំងការមិនរីកសាយអាវុធភេរវកម្ម សុវត្ថិ​ភាព​​ប្រពន្ធ័អ៊ិនធើណេត និងការធ្វើចំណាកស្រុកមិនទៀងទាត់នៅ ក្នុង​តំបន់​និងទូទាំងពិភពលោក។ កម្មវិធីកិច្ច​ប្រជុំ​កំពូលនេះនឹងរៀបចំសម័យប្រជុំពេញអង្គចំនួនពីរ ដែលគ្របដណ្តប់​លើ​បញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា​បញ្ហា​ប្រឈមជាសកល និងទម្រង់ការចាកចេញ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលគួរតែអនុញ្ញាត​ឱ្យ​មាន​ទស្សនៈផ្លាស់ប្តូរគ្នាដោយត្រង់ នៅក្នុងបរិបទដែលរឹតបន្តឹងនិងមិនផ្លូវការ។

ជា​ទម្លាប់ព្រឹត្តិការណ៍ធំធំបួនត្រូវ​បាន​ធ្វើ​ឡើង​នៅមុនពេលកិច្ចប្រជុំកំពូលASEM ដើម្បីបង្កើនការសន្ទនាដែល​ពាក់​ព័ន្ធនឹង (i) អាជីវកម្មដើម្បីអាជីវកម្ម (ii) ប្រជាជននិងប្រជាជន (iii) អ្នកតំណាងរាស្រ្តនិង (iv) យុវជន ។ លទ្ធផល​នៃ​ព្រឹត្តការណ៍ទាំងនេះ នឹងត្រូវដាក់បញ្ជូល​នៅ​ក្នុងកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ។ នៅក្នុងរបៀបវារះដែលបាន​គ្រោងទុក ប្រមុខរដ្ឋ/ប្រមុខរដ្ឋា​ភិ​បាល នៃប្រទេសអាស៊ីអឺរ៉ុប បានធ្វើការពិភាក្សាគ្នាយ៉ាងយក​ចិត្ត​ទុកដាក់ លើចំណុចមួយចំនួននៃ​ប្រធានបទពិភាក្សា

ក្នុងនោះទី​១-របៀបវារ:ឆ្នាំ២០៣០ សម្រាប់​​ការអភិវឌ្ឍប្រកបដោយ​ចីរ​ភាព ជាមួយនិងគោលដៅ​អាទិ​ភាពទាំង១៧ បានផ្តល់នូវ​ក្រប​ខណ្ឌស​ម្របសម្រួលរួមមួយ សម្រាប់​គ្រប់ប្រទេសរួមគ្នាដោះ​ស្រាយ លើបញ្ហាប្រឈម​សកល​សំខាន់ៗ ដែលអាចប៉ះពាល់​ដល់លទ្ធភាពរបស់ប្រទេសនីមួយៗ ក្នុងការជំរុញកំណើន ការ​កាត់បន្ថយភាពក្រីក្រ ការលើក​កម្ពស់​សមធម៌យ៉េនឌ័រ និងការផ្តល់សិទ្ធអំណាចដល់ស្រ្តី ជា​ពិសេស​ការ​រក្សាសន្តិភាព និងស្ថេរ​ភាព។ មេដឹកនាំទាំងអស់បាន​វាយតម្លៃខ្ពស់ចំពោះ​សារសំខាន់​ នៃ​ការតភ្ជាប់អាស៊ី អឺរ៉ុប ដើម្បីការ​អភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុង​វិស័យ​ថ្មីៗទៀត ដូចជាវិស័យពន្ធដារ ការធ្វើឌីជីថល​លូបនី​យ​កម្ម​សេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំង​ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលគម្បីត្រូវផ្សារភ្ជាប់ និងការអភិវឌ្ឍប្រកបដោយ​បរិយា​ប័ន្ន ដោយមិនត្រូវទុកឲ្យអ្នកណាម្នាក់ ត្រូវបានបោះបង់ចោល​នោះទេ។

ទី២-​ការជំរុញកំណើន​ប្រកប​ដោយបរិយាប័ន្ន សំខាន់បំផុត ទាមទារឲ្យមានសន្តិភាព និងសន្តិសុខជាមុន និងទី៣​សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។ ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ី អឺរ៉ុប​ដទៃ​ទៀតដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានថ្លែងសុន្ទរកថានៅក្នុង ពិធីបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ ពិធីពិសារ​អាហារ​ថ្ងៃត្រង់ ក្នុងកិច្ចប្រជុំចង្អៀត នៃ​កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ ដោយបានធ្វើការ​គូសបញ្ជាក់ថា កម្ពុជាសូមសំដែងនូវ​សេចក្តីរីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍​ជាវិជ្ជមាន​ថ្មីៗ​នៅឧបទ្វីបកូរ៉េ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំ​កំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។

កិច្ចប្រជុំកំពូល​ជា​ប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំ​ណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើត​ជា​បណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍​សង្កត់ធ្ងន់ថា ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិត​នៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ សាធារណរដ្ឋប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក។

កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែ​ត្រូវ​បាន​ប្រកាន់យកឲ្យបានខ្ជប់ខ្ជួន ហើយភាគី​ទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បី​បង្កើនទំនុកចិត្តនិងភាពជឿជាក់រវាងគ្នា​និងគ្នាទៅវិញទៅមក។ យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទះរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ
ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិ​ភាព។ សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​សង្កត់ធ្ងន់ដែថា កម្ពុជាបន្តអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យរក្សាការអត់ធ្មត់និង​បន្ត​ប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយ ស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់​បន្ថយ​ភាព​តានតឹង និងសម្រេចបានការរំសាយទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យ​បាន និងមិនវិលត្រឡប់ថយក្រោយឡើយ នៅលើឧបទ្វីបកូរ៉េ។

សូមបញ្ជាក់ដែរថា នៅក្នុង​ពិធី​បិទបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី ១២ បណ្តាមេដឹកនាំនៃប្រទេសអាស៊ី អឺរ៉ុបទាំង​អស់ បានឯកភាពគ្នាក្នុងការផ្តល់ឲ្យកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប​លើក​ទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ។ ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ីអឺរ៉ុប ក្នុងការទទួល​ភាពជាប្រធានរបស់កម្ពុជាសម្រាប់កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុបលើកទី១៣ សម្តេចតេជោនាយក​រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ​២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំ​កិច្ច​ប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបសារសំខាន់បំផុត។

សុន្ទរកថារបស់សម្តេចតេជោ​បានបន្តថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់​គ្រប់ជ្រុង​ជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើក​ទី១៣ ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកន្លងមក ពិសេសក្នុងឋានះជាប្រធានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប បន្ទាប់ កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និង​ភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសជា​សមាជិក​តាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជា​សម្រេច​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារះឆ្នាំ២០៣០ របស់អង្គការ​សហប្រជាជាតិ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ បានបិទបញ្ចប់​ទៅក្នុង​បរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត នៅរសៀលថ្ងៃទី១៩តុលា បន្ទាប់ពីដំណើរការពេញ​រយះ​ពេល២ថ្ងៃ ក្រោយពីឈានទៅចេញសេចក្តីប្រកាសរួមស្តីពីលទ្ធផល នៃកិច្ចប្រជុំកមពូលអាស៊ី អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សីក។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation