ចំនូនអ្នកស្លាប់ដោយជំងឺផ្តាសាយជ្រូកនៅឥណ្ឌា កើនឡើងដល់១១នាក់ហើយ
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ មជ្ឈមណ្ឌលព័ត៌មានវិទ្យានៃទីក្រុង Bengalruru បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស១១នាក់ហើយ ត្រូវបានគេអះអាងថាបានស្លាប់ដោយសារជំងឺផ្តាសាយជ្រូក H1N1 គិតត្រឹមថ្ងៃទី១៨ ខែតុលា។


លោកវេជ្ជបណ្ឌិត C Nagaraj នាយកនៃវិទ្យាស្ថានស្រាវជ្រាវRajiv Gandhi បាននិយាយថា បើធៀបទៅនឹងចំនួនអ្នកជំងឺ៤០នាក់ ដែលធ្វើតេស្តរកឃើញថាបានឆ្លងជំងឺគ្រុនផ្តាសាយជ្រូកកាលពីកញ្ញា គឺពិនិត្យឃើញថា សម្រាប់ខែតុលានេះ ចំនួនអ្នកកើតជំងឺបាន កើនឡើងទ្វេជា៤ ដែលមានអ្នកជំងឺជាង១៧០នាក់ ហើយថ្នាំដែលត្រូវបានគេប្រើប្រាស់ក៏មានកើនឡើង៤ដងដែរ។

ករណីឆ្លងកើនឡើងនៃវីរុសគ្រុនផ្តាសាយជ្រូក ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ជាបន្តបន្ទាប់នេះ បានបង្កឱ្យមានការភ័យខ្លាច យ៉ាងខ្លាំង សម្រាប់ប្រជាជនដែលរស់នៅក្នុងរដ្ឋ Karnataka ។ហើយប្រជាជនក្នុងតំបន់នេះ ត្រូវបានគេណែនាំកុំឱ្យធ្វើដំណើរទៅ ទីតាំងដែលមានមនុស្សច្រើន ហើយត្រូវអនុវតគោលការណ៏អនាម័យអោយបានខ្ពស់ ដើម្បីធានាសុវត្ថិភាព។

សូមជំរាបថា កាលពីឆ្នាំ២០០៩ ការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូក H1N1នៅទូទាំងពិភពលោកបានសម្លាប់មនុស្សជាង ១ម៉ឺន ៧ពាន់នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៧២៥នាក់នៅក្នុងប្រទេសឥណ្ឌា គិតចាប់ពីខែឧសភាឆ្នាំ២០០៩ ដល់ខែវិច្ឆិកាឆ្នាំ ២០១០។ រោគសញ្ញានៃជំងឺគ្រុនផ្តាសាយជ្រូក រួមមាន ឈឺបំពង់ក,ក្អក,គ្រុន,ព្រឹរងារ,ឈឺក្បាល,ចង្អោរនិងក្អួត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation