អាស៊ាននឹងរៀបចំសមយុទ្ធរួមគ្នាលើកដំបូងជាមួយប្រទេសចិននៅសប្តាហ៍ក្រោយ
| ព័ត៌មានអន្តរជាតិ
SHARE

សិង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីបាននិយាយនៅថ្ងៃសុក្រនេះថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងធ្វើសមយុទ្ធ តាមសមុទ្ររួមគ្នាជាលើកដំបូងរបស់ខ្លួន ជាមួយប្រទេសចិននៅក្នុងដែនទឹកជុំវិញតំបន់ Zhanjiang នៅសប្តាហ៍ក្រោយ។

ថ្លែងនៅពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លោក Ng Eng Hen បានថ្លែងថា លំហាត់សមយុទ្ធ " full troop" ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីខែសីហានោះ នឹងបានកើតមានឡើងសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបានជោគជ័យក្នុង កិច្ចពិភាក្សាកំពូល ហើយដោយមានការព្រមព្រៀងនៃប្រទេសទាំង១០ក្នុងតំបន់អាស៊ាន។

រដ្ឋមន្ត្រីការពារជាតិនៃតំបន់អាស៊ាន ក៏បានស្នើឱ្យមានសមយុទ្ធដែនសមុទ្ររួមជាមួយសហរដ្ឋអាមេរិកនៅឆ្នាំក្រោយផងដែរ។

សូមជំរាបថា រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរី ដោយមានការចូលរួមផងដែរពីរដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក Jim Mattis និងរដ្ឋមន្ត្រីការពារប្រទេសរបស់ចិន លោកឧត្តមសេនីយ៍ Wei Feng  នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ដ្រីការពារជាតិអាស៊ានលើកទី១២ និងប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូកលើកទី៥ នៅក្នុងសប្តាហ៍នេះ។

ហើយកាលពីថ្ងៃព្រហស្បតិ៍ កិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រី ការពារជាតិអាមេរិក និងចិន បានធ្វើឡើង អស់រយៈពេលយូរជាងការ គ្រោងទុក ប៉ុន្តែមិនមានកិច្ចព្រមព្រៀងថ្មីណាមួយត្រូវបានសម្រេចឡើងតាមរយៈជំនួបខាងលើឡើយ៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation