មនុស្ស៦នាក់ស្លាប់និងរបួស ដោយសារត្រូវរន្ទះបាញ់នៅរសៀលថ្ងៃទីនេះនៅខេត្តព្រះសីហនុ 
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ បើតាមប្រភពពីឃុំរាមបានអោយដឹងថា  នៅវេលាម៉ោងជាង២រសៀលថ្ងៃទី១៩តុលានេះ មានមនុស្ស៤នាក់ស្លាប់ និង២នាក់ទៀតរងរបួស ដោយសារបាតុភូតធម្មជាតិរន្ទៈបាញ់នៅចំនុចអូទា ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជុំវិញករណីរន្ទះបាញ់នេះ បើតាមការឲ្យដឹងពីលោកមេភូមិរាមថា ក្រោយតែពីមានភ្លៀងធ្លាក់មួយមេធំធ្វើឲ្យមានផ្គរន្ទះ ហើយក្រោយមក លោកទទួលព័តមានបានថា មានមនុស្ស៦នាក់ត្រូវបានរន្ទះបាញ់ខណៈពេលដែលពួកគេជ្រកភ្លៀងនៅការដ្ឋាន យាយម៉ាម៉ា ផ្លូវចូលទៅកាន់វត្តសមាធិស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប់ បណ្តាលឲ្យស្លាប់៤នាក់ នៅនឹងកន្លែង ហើយ ២នាក់ទៀត បានបញ្ជូនជួយសង្គោ្រះមកមន្ទីរពេទ្យ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរាមកំពុងធ្វើកំណត់ហេតុរកអត្តសញ្ញាណសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ សូបញ្ជាក់ផងដែរថា ករណី កាលពីថ្ងៃទី១៧តុលាឆ្នាំ២០១៨កន្លងទៅក៍មានម្នាក់ស្លាប់ និង៣នាក់រងរបួសផងដែរ ដោយសារ រន្ទះបាញ់ នៅភូមិអូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation