រយៈពេល ៩ ខែ កម្ពុជាប្រមូលចំណូលពន្ធ-អាករ បានជាង ១៦០០លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល ៩ ខែ ដើមឆ្នាំ២០១៨ នេះ ការប្រមូលចំណូលពន្ធ-អាករ បានចំនួន ៦ ‌៧៦៦,៣៧ ប៊ីលានរៀល (ប្រមាណ ១ ៦៩១,៥៩ លានដុល្លារអាមេរិក) ស្មើនឹង ៨៧,៩៥% នៃផែនការ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី ៣ ឆ្នាំ២០១៨ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ប្រសិនបើប្រៀបធៀបនឹង២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល ០៩ខែ ឆ្នាំ២០១៨ មានការកើនឡើងចំនួន ១០០៩,៣៧ ប៊ីលានរៀល  (ប្រមាណជា ២៥២,៣៤ លានដុល្លារអាមេរិក) ស្មើនឹង ១៧,៥៣%។ 

ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ព្រមទាំងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។ 

សម្រាប់ឆ្នាំ២០១៨ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ចំនួន ៧ ៦៩៣,៥០ ប៊ីលានរៀល (ប្រមាណជា ១ ៩២៣,៣៨ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់  នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation