ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល អំពាវនាវសាធារណជនចូលរួម ឲ្យ បានច្រើនកុះករការប្រណាំងទូកក្រុងតាខ្មៅ ថ្ងៃទី២៣-២៤តុលា២០១៨
| ព័ត៌មានជាតិ
SHARE

លោកចាប វាន្នី ប្រធានមន្ទីរព័តិមានខេត្ត បានអំពាវនាវដល់សាធារណៈជនក្នុងនិងក្រៅប្រទេសចូលរួមទស្សនាកំសាន្តឲ្យបានច្រើនកុះករក្នុុងពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំ២០១៨ ដែលរៀបចំនៅមុខសួនច្បារមាត់ទន្លេបាសាក់មានរយះ២ថ្ងៃគឹពីថ្ងៃទី២៣-២៤តុលា២០១៨ដោយមានរៀបចំការប្រណាំងទូក មានស្តង់ ដាក់លក់ទំនិញជូនប្រជាពលរដ្ខដោយឡែកសំរាប់ពេលយប់មានរៀបចំបង្ហោះគោម បណ្តែតប្រទីបនិងបាញ់កាំជ្រួច។


លោកប្រធានមន្ទីរបញ្ជាក់អះអាងថា៖សំរាប់កម្មវិធីថ្ងៃទី២៤តុលា២០១៨គឺជាថ្ងៃទី២មន្ទីរព័តិមានខេត្តនិងរៀបចំការផ្សាយបន្តផ្ទាល់តាមរយៈPage ចំនួន៣៖គឹpageរដ្ឋបាលខេត្តកណ្តាល- មន្ទីរព័តិមានខេត្តនិងpage ព័តិមានខេត្តកណ្តាល។ការផ្សាយបន្តផ្ទាល់ នេះគឺចាប់ពីម៉ោង១ រសៀលរហូតដល់យប់ចប់កម្មវិធីមានបណ្តែតប្រទីបនិងបាញ់កាំជ្រួច និងមាននូវស្តង់លក់ទំនិញគ្រប់ប្រភេទផងដែរ។


លោកប្រធានមន្ទីរអំពាវនាវបែបនេះក្នុងឱកាសប្រជំុអនុមត័ព្រាងរបាយការណ៏ខែតុលាឆ្នាំ២០១៨កាលពីថ្ងៃទី១៩តុលា២០១៨ នៅមន្ទីរព័តិមានខេត្ត។


ក្នុងកិច្ចប្រជំុនេះ ដែរលោកប្រធាមន្ទីរក៏បានជំរុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវផ្តោតសំខាន់ផែនការចាត់តាំងអនុវត្តតាមផែននិមួយ​ៗតាមផែនការរបស់ខេត្តក្នុងការរៀបចំការប្រណាំងទូកក្រុងតាខ្មៅ នៅថ្ងៃទី២៣-២៤តុលាឆ្នាំ២០១៨ខាងមុខនេះឲ្យទទួលបានជោគជ័យប្រសើរបំផុត៕អត្ថបទ គិន ច័ន្ទពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation