សង្ស័យពុលស្រា ស មនុស្ស៣នាក់ស្លាប់និង៤៣នាក់កំពុងសង្គ្រោះនៅខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ពលររដ្ឋ៤៣នាក់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយសន្និដ្ឋានថា ពុលស្រា ស ដែលបានផ្ទុះឡើង នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះនៅល្ងាចថ្ងៃទី១៨ តុលាម្សិលមិញ ក្រោយពីពួកគាត់ទទួលទានស្រាស ដែលផលិត នៅក្នុងភូមិ របស់គាត់។
អាជ្ញាធរដែនដីបានចុះឃាត់ខ្លួនអ្នកផលិតស្រា ស មួយកន្លែងនៅក្នុងភូមិនោះ ដែលមានឈ្មោះ កុក ហេង ដើម្បីសាកសួរ ដែលសនិដ្ឋានថាស្រា ស ដែលគាត់ផលិតលក់ឲ្យមានសារធាតុពុល ។

លោកអធិការស្រុកសំបូ បានអោយដឹងថា ក្រោយពីលោកទទួលព័ត៌មានភ្លាម ពេលនោះលោកបានចាត់កំលាំងចុះទៅកន្លែង កើតហេតុភ្លាមៗ ហៅអ្នកលក់ស្រា ស និងស្រា ថ្នាំ ដើម្បីសាកសួរតាមមិតិវិធី។ លោកអធិការបញ្ជាក់ បន្តថា ជនរងគ្រោះដែលស្លាប់មានចំនួន ០៣នាក់ រងគ្រោះស្រាលធ្ងន់៤៣នាក់ បានបញ្ជូនមកសង្គ្រោះបន្ឋាន់។

ឯ.ឧ.ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានមានប្រសាដន៍ថា លោកបានបញ្ជាដល់កម្លាំងសមត្ថកិច្ច ដឹកជញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យជាង៤៣ នាក់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ ស៊ើបអង្កេតលើករណីយ៍នេះថា តើអ្នកស្លាប់ដោយ ពុលស្រាសឬមួយមិនមែន។

មន្ត្រីជំនាញបានអោយដឹងថា អ្នកស្លាប់មានឈ្មោះ/ ទី១ឈ្មោះ តែន ណេត ប្រុស ៤៣ឆ្នាំ ,ទី២.គង់ ឡាន ស្រី ៣៧ឆ្នាំ និង ទី៣.នួន ណូយ ប្រុស ៤៦ឆ្នាំ ។

ជាមួយគ្នានោះដែរ គ្រូពេទ្យ បានបញ្ជាក់ថា ករណីពលរដ្ឋមកសង្រ្គោះបន្ទាន់ជាង៤០នាក់នេះពិតជាពុលស្រាមែន ដោយសារអ្នកទាំងនេះបានផឹកស្រា ស នៅក្នុងពិធីចុះវេរស្ទូងស្រូវ ក្នុងភួមិរបស់គាត់។

គួរបញ្ជាក់ដែរថា ករណីពុលស្រាស ក្នុងស្រុកសំបូរខេត្តក្រចេះនេះកើតមានជាញឹកញាប់ ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះក្នុងស្រុកសំបូរមិនមែនជាលើកទី១ទេ ប៉ុន្តែ មន្ទីរពាក់ពន័្ឌហាក់បីដូចមិនមានចំណាត់ការសោះ លើទីតាំងបិទឬផលិតស្រាស ក្នុងខេត្តនេះ ។

អត្ថបទ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation