ខ្យល់កន្រ្តាក់ភ្លៀងផ្គររន្ទះបាញ់ សម្លាប់អ្នកឃ្វាលគោ៣នាក់ និងរលំផ្ទះ១០ខ្នង
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឲ្យដឹងថា នៅវេលាម៉ោង៣នរសៀលម្សិលមិញ ភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ស្លាប់មនុស្យ03នាក់ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុកភ្នំស្រុកចំងាយ2000ម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ដោយមូលហេតុទៅឃ្វាលគោ ខណៈជនរងគ្រោះរត់ទៅជ្រកទឹកភ្លៀងក្នុងខ្ទមស្រែ។

ជនរងគ្រោះទី១ឈ្មោះ ម៉ក់ យឿយ ប្រុស អាយុ58ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក។ឈ្មោះព្រឺល ឆេង ប្រុស អាយុ44ឆ្នាំ នៅភូមិជាមួយគ្នា ៣ ឈ្មោះមឿន សាម៉េត ប្រុស អាយុ43ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក។

ក្នុងនោះ ក៏មានខ្យល់កន្ត្រាក់នៅភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក បណ្តាលអោយរបើកខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ១០ខ្នងផងដែរ៕ អត្ថបទ៖ប៊ុន ចាន់ថន 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation