ខ្ជីប្រាក់ធនាគារទិញរថយន្តរកស៉ីដឹកភ្ញៀវមិនទាន់សងគេអស់ផង លោកចោរលួចទៅបាត់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សកម្មភាពក្រុមចោរលួចរថយន្តប្រជាពលរដ្ឋនៅក្នុងបូរីជារីតុលលន ផ្ទះលេខE28 ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ វេលាម៉ោង៣ ៖ ២០នាទី រំលងអាធ្រាតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។

ម្ចាស់ផ្ទះលោក ឈុំ សុផល បានអោយដឹងថា ករណីខាងលើកើតឡើងមិនធ្លាប់មាននៅប្លុកគាត់រស់នៅ ហើយរថយន្តខាងលើជារថយន្តប្អូនរបស់លោកយកមកដាក់នៅមុខផ្ទះលោកជារៀងរាល់យប់ដែលជាប្រភេទរថយន្តសាំសុង ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AT-4366 ។

រថយន្តនេះម្ចាស់ឈ្មោះ ឈុំ សុផាត មនស្រុកកំណើតនៅភូមិទួលចំបក ឃុំបារាយ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានចងប្រាក់ពីធនាគារមកទិញដើម្បីរកស៊ីដឹកភ្ញៀវរកប្រាក់កំរ៉ៃផ្គត់ផ្គង់ជីវភាពគ្រួសារ បច្ចុប្បន្នសងធនាគារមិនទាន់រួចផងក៏កើតរឿងបែបនេះ ។

លោកសុំអំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាបថ្នាក់ជួយមេត្តាស្វែងរកផង ៕ (សុភា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation