ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបទអន្តរាគមន៍ បកស្រាយអំពីសភាពការណ៍កម្ពុជា ប្រឆាំងនឹងសេចក្តីសម្រេចចិត្ត សភាពការណ៍មានវិបត្តិ ក្នុងអង្គការហ្វ្រង់កូហ្វូនី
| ព័ត៌មានជាតិ
SHARE

អាមេនី) ៖ នៅក្នុងកិច្ចពិភាក្សាអំពី «សភាពការណ៍អន្ដរជាតិ» នៃកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី១៧ ដែលធ្វើឡើង នៅថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងអេរ៉ាវ៉ាន់ ប្រទេសអាមេនី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបទអន្តរាគមន៍ បកស្រាយអំពីសភាពការណ៍កម្ពុជា ប្រឆាំងនឹងសេចក្តីសម្រេចចិត្ត សភាពការណ៍មានវិបត្តិ ក្នុងអង្គការហ្វ្រង់កូហ្វូនី។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា តើប្រជាធិបតេយ្យរស់រានមានជីវិត យ៉ាងម៉េចបាន នៅពេលដែលមានអ្នកប្រឆាំង បានប្រើអំពើផ្ទុយ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងប្រឆាំងនឹង តម្លៃមនុស្សធម៌របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី?


ឯកឧត្តម ហោ ណាំហុង បានបន្ថែមទៀតថា «តើយើងអាចរក្សាវប្បធម៌ ប្រជាធិបតេយ្យម្តេចបាន ក្នុងពេលដែលប្រធានបក្សប្រឆាំង បានសារភាពខ្លួនឯង ជាសាធារណៈថា ខ្លួនបានទទួលជំនួយ ពីសាស្ត្រាចារ្យ និងអ្នកបច្ចេកទេស ពីមហាអំណាចមួយ ដើម្បីផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់។


ឯកឧត្តម បានថ្លែងអន្តរាគមន៍បន្តថា ដោយគោរពតាមមាត្រា៥១ នៃរដ្ឋធម្មនុញ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវ លទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលមានគណបក្សនយោបាយចំនួន២០ អ្នកសង្កេតការទាំងជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ បានចូលរួម ហើយបានសង្កេតឃើញថា ការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយយុត្តិធម៌និងត្រឹមត្រូវតម្លាភាព ដោយប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតជាង៨៣ភាគរយ ដែលបញ្ជាក់ឲ្យឃើញថា លិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានភាពរឹងមាំ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ គឺមិនមែនជាកម្មវត្ថុ ឫគំនិតដែលនាំមកពីក្រៅ និងបង្ខំឲ្យអនុវត្តនោះទេ តែវាជាឆន្ទៈរបស់ប្រជាជន ក្នុងការប្រើសិទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋានរបស់គេ ដោយគ្មានការបង្ខិតបង្ខំ។ ព្រមជាមួយនោះ ឯកឧត្តម ហោ ណាំហុង បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ប្ដេជ្ញាបន្តធ្វើដំណើរតាមមាគ៌ាប្រជាធិបតេយ្យ ពហុបក្ស វឌ្ឍនភាព និងវិបុលភាព៕
អត្ថបទ និងរូបភាព ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation