អេស្តូនី ស្នើសុំកម្ពុជា គាំទ្របេក្ខភាពខ្លួន ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២០-២០២១
| ព័ត៌មានជាតិ
SHARE

(អាមេនី) ៖ នៅក្នុងឱកាសស្នាក់នៅ ទីក្រុងអេរ៉ាវ៉ាន់ ប្រទេសអាមេនី ដើម្បីចូលរួមកិច្ចប្រជុំកំពូល អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លើកទី១៧ នាថ្ងៃទី១១ ខែតុលា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លៀតពេលវេលា ជួបពិភាក្សាការងារទ្វេរភាគី ជាមួយលោកជំទាវ ឃើសស្ទី កាលជូលេត (Kersti Kaljulaid) ប្រធានាធិបតីអេស្ដូនី ដើម្បីពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។


ក្នុងជំនួបខ្លីនោះ លោកជំទាវប្រធានាធិបតី បានស្នើសុំឲ្យកម្ពុជា គាំទ្របេក្ខភាពអេស្ដូនី ជាសមាជិកមិនអចិន្ដ្រៃយ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២០-២០២១។


ជាការឆ្លើយតប ឯកឧត្តម ហោ ណាំហុង បានបង្ហាញការស្វាគមន៍ ចំពោះសំណើរនេះ ដោយយោងតាមទំនាក់ទំនងល្អ។ ម្យ៉ាងទៀត អេស្តូនី ក៏បានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិក ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) ផងដែរ។


សូមជម្រាបថា មានប្រទេសចំនួនបី គឺអេស្ដូនី រ៉ូម៉ានី និងម៉ាល់ឌូវី ដែលបានដាក់បេក្ខភាព ជាសមាជិកមិនអចិន្ដ្រៃយ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២០-២០២១។
សូមជម្រាបផងដែរថា នៅក្នុងឱកាសជំនួបទ្វេរភាគី ជាមួយរដ្ឋមន្ត្រីការបរទេសអេស្ដូនី នៅទីក្រុងញូវយ៉ក កាលពីពលេថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសអេស្ដូនីថា កម្ពុជានឹងគាំទ្របេក្ខភាពអេស្ដូនី៕  អត្ថបទ និងរូបភាព ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation