រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ ឯកភាពគ្នាដាក់ចេញផែនការ បន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ថោង ខុន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ បានឯកភាពគ្នាដាក់ចេញផែនការមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នារួមមាន៖

១៖ ជំរុញលំហូរទេសចរ ទស្សនាគ្នាទៅវិញទៅមក ទាំង េទសចរកម្ពុជា និង ទេសចរថៃ ព្រមទាំង ទេសចរមកពី ប្រទេសទីបី ទស្សនា ប្រទេសទាំងពីរ។

២៖ ការសិក្សាទីផ្សារ និង ការផ្សព្វផ្សាយទេសចរណ៍៖ ភាគីទាំងពីរ បានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គេាលដៅទេសចរណ៍មួយ» ចូលរួមគ្នាផលិតឯកសារផ្សព្វផ្សាយ video និងការចូលរួមការតាំងពិពរណ៍ទេសចរណ៍។

៣៖ ពាក់ព័ន្ធនឹងវិស័យទេសចណ៍នៅច្រករបៀង ទេសចរណ៍ភាគខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នា ជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំដោយត្រូវរៀបចំអោយ មានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និង ត្រូវជំរុញទេសចរណ៍ សមុទ្រ ទេសចរណ៍ តាមនាវា។ ភាគីទាំងពីរក៍បានស្របយេាបល់គ្នា ក្នុងការជំរុញ ការតភ្ជាប់ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេស ភាគខាងត្បូងថៃ និងខេត្តព្រះសីហនុ។

៤៖ ភាគីកម្ពុជាស្នើសុំភាគីថៃពិចារណាជួយផ្ដល់ការបណ្ដុះបណ្ដាល ផ្នែកជំនាញទេសចរណ៍ ការគ្រប់គ្រង គោលដៅទេសចរណ៍ រមនិយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍នៃខេត្តជាប់ព្រំដែន។

៥៖ ភាគីទាំងពីរ បានគាំទ្រគ្នា ក្នុងការជំរុញការវិនិយេាគ លេីវិសយ័ទេសចរណ៍ ។

៦៖ អង្គប្រជុំក៏បានអនុម័តផែនការសកម្មភាពរួម សម្រាប់ អភិវឌ្ឍន៍វិសយ័ទេសចរណ៍ឆ្នាំ២០១៩-២០២១។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥លានសែន៦នាក់ ក្នុងអត្រាកំណើន ១១,៨%ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរថៃមានប្រមាណ ៤០ម៉ឺននាក់។ រីឯទេសចរ កម្ពុជាទៅថៃមានប្រមាណ ៨៤ ម៉ឺននាក់។សម្រាប់៨ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៤លាននាក់។ កើនឡើងចំនួន ១១.៧% ក្នុងនោះទេសចរថៃមានប្រមាណ២សែននាក់៕ អត្តបទ រូបភាព៖ កែវ សារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation