ចាស់ជរា ជនពិការ ទីទ័លក្រចំនួន១០០គ្រួសារ នៅឃុំម៉ាលិក ស្រុកអណ្តូងមាស បាទទួលអំណោយពីរាជរដ្ឋាភិបាល
| ព័ត៌មានជាតិ
SHARE

រតនគិរី: នារសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ ខេត្តរតនគិរី អមដំណើរដោយប្រធាន .អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកអំណោយ របស់ រាជរដ្ឋាភិបាល កម្ពុជា ផ្តល់ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន: និងយុវនីតិសម្បទាខេត្ត ចែកជូន ជនចាស់ជរា គ្មានទីពឹង ជនពិការភាព. និងជន .ទីទ័លក្រ.ចំនួន១០០គ្រួសារ : នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។


ក្នុងឱកាសនេះ ឯកឩត្តមថងសាវុន អភិបាល នៃ ខណះអភិបាល ខេត្តរតនគិរី : បានពាំនាំ ផ្តាំផ្ញើរ សាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៑ុន សែនដែលជានិច្ចកាលសម្តេចតែបានគិតគូរចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូរទាំងប្រទេសជាពិសេសជនចាស់ជរាគ្មានទីពឹង គ្រួសារទីទាល់ក្រដោយសម្តេចតេជោបានធ្វើការណែនាំអោយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចំពោះប្រជាលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយពោលគីមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹងនឹងមិនបានជួយគិតគូដោះស្រាយនោះឡើយ ។


ឯកឧត្តម ថង​សាវុន បន្តថា​ជាក់ស្តែងអំណោយយកមកផ្តលជូនលោកតាលោកយាយអ៊ំពូមីងនាពេលនេះគឺជាការគិតគូរបស់សម្តេចតេជោ​ហ៊ុន សែន​ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់លោកតាលោកយាយអ៊ំពូមីង​បានមួយរយះផងដែរ​។ ឯកឧត្តមបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធម៌ភូមិឃុំ​បន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនជាពិសេសមុខសញ្ញាជនងាយរងគ្រោះ​ដើម្បីមានវិធានការជួយដល់ពួកគាតបានទាន់ពេលវេលា។

សូមរំលឹកថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយះមន្ទីរសង្ញមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តនាពេលនេះគឺត្រូវបានឯកឧត្តម ថង សាវុន
ចុះចែកផ្ទាល់តាមខ្នងផ្ទះតែម្តងដោយក្នុង១គ្រួសាររទទួលបាន អង្ករ២៥គិឡូក្រាម មី១កេស ត្រីខ ១យួ និងឃីត១កញ្ចប់៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation