រយៈពេល៩ខែឆ្នាំនេះ វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជារីកចំរើនខ្លាំង ជាពិសេស សំណង់បុរីនិងអគារខ្ពស់ៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់នៅក្នុងសន្និសីទ កាសែត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ ១០៧០ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុនសិក្សា គម្រោងប្លង់ មាន៤២ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មាន ១០២៨ ក្រុមហ៊ុន។


ឯកឧត្តម ឡៅ ទិព្វសីហា បានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ វិស័យសំណង់ និងអចលនទ្រព្យមានការរីកចម្រើន យ៉ាងខ្លាំង និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍។ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៨នេះ សំណង់បុរីលំនៅឋាន និងសំណង់អគារខ្ពស់ៗ មានការសាងសង់ច្រើនគួរ ឱ្យកត់សម្គាល់ ហើយគិតរហូតមកដល់ពេលបច្ចុប្បន្ននេះគឺមានបុរីលំនៅឋាន ឬក៏លំនៅឋានលក្ខណៈបុរី មានចំនួន២២៨ទីតាំង និងមានអ្នក ស្នាក់នៅពី ៦៥ ទៅ៧៥% ដែលបានស្នាក់នៅក្នុងបុរី។ ហើយសម្រាប់អគារខ្ពស់ៗវិញ គិតចាប់ពីឆ្នាំ២០០៥ មកដល់២០១៨នេះ នៅរាជធានីភ្នំពេញ មានអគារខ្ពស់ពី៥ជាន់ឡើងទៅមានចំនួន ១០៨៤អគារ។


ស្របគ្នានឹងការរីកចម្រើននៃវិស័យសំណង់នេះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បញ្ជាក់ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៤ រហូតមកដល់៩ខែ ឆ្នាំ២០១៨នេះ គណៈស្ថាបត្យករកម្ពុជា បានចុះបញ្ជីវិស្វករបានចំនួន៧១៣រូប៕អត្ថបទ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation