អ្នកជម្ងឺនៅមន្ទីរពេទ្យព្រះកុសុមៈ ជិត៥០០នាក់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រុមការងារកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានសំណេះសំណាល និង នាំយកអំណោយមនុស្សធម៌មកជូនអ្នកជម្ងឺ កំពុងសំរាកព្យាបាលនិងកម្មករចំនួន៤៨៦នាក់ នៅមន្ទីរពេទ្យព្រះកុសុមៈ ឬហៅថាពេទ្យលោកសង្ឃ នាព្រឹកថ្ងៃនេះ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថាកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនជាប្រធានគឺតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនឹងជីវភាព ការរស់ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជាក់ស្តែងដូចជានៅពេលនេះបើទោះបីជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនមិនបានអញ្ជើញមកផ្ទាល់ក្តីតែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តាំផ្ញើរសួរសុខទុក្ខនិងការនឹករលឹកព្រមទាំងបានចាត់អោយលោកជំទាវរួមនិងក្រុមកាងារចុះមកសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌មកជូនដោយផ្ទាល់ដើម្បីបានដឹងពីស្ថានភាពសុខភាពផងនិងដើម្បីបានចូលរួមជួយសំរាលការលំបាករបស់បងប្អូន។

អ្នកជំងឺ និងក្រុមគ្រួសារទាំងអស់បង្ហាញអារម្មណ៍រីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកាកបាទក្រកម្ពុជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់និងគិតគូរ ពីជីវភាពនិងការរស់នៅរបស់ពួកគេ៕ អត្ថបទ ៖ថឹង ចាន់ថារ៉ាន់


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation